ក្នុងឱកាសពិធីប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ចេញពីវិសាលវិហារ Saint Peter’s Basilica សម្តេចប៉ាបឡេអូ ១៤ បានលើកឡើងជាពិសេសពីទំនាក់ទំនងរវាងកម្ពុជា និងថៃ។ សម្តេចប៉ាប បានមានបន្ទូលអធិដ្ឋានថា៖ «យើងសូមទូលអង្វរព្រះអម្ចាស់ សូមឱ្យចំណងមិត្តភាពដ៏យូរលង់រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាត្រូវបានស្តារឡើងវិញ ហើយសូមឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកការផ្សះផ្សា និងសន្តិភាព។» គួរបញ្ជាក់ថា ប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” គឺជាពរជ័យដ៏ខ្ពង់ខ្ពស់បំផុតដែលសម្តេចប៉ាបតែងតែប្រទានក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត និងបុណ្យចម្លង (Easter) ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងការបង្រួបបង្រួមមនុស្សជាតិទូទាំងសកលលោក។

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ


