លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក “ព្រះបេះដូងព្រះយេស៊ូ” កោះនរា។ ក្នុងឱកាសនោះ លោកអភិបាលបានផ្តល់ការអប់រំនិងការណែនាំយ៉ាងជ្រាលជ្រៅអំពីការរស់នៅក្នុងរដូវអប់រំពិសេស ឆ្ពោះទៅរកការផ្លាស់ប្តូរជីវិតថ្មី។ ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកអំពីដំណើររបស់ព្រះយេស៊ូក្នុងវាលរហោស្ថានរយៈពេល ៤០ថ្ងៃ ដែលព្រះអង្គបានតមអាហារ និងរងការល្បួងពីមាសាតាំង។ លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន អាហារ ទ្រព្យសម្បត្តិ និងអំណាច ដែលជាចំណុចខ្សោយឱ្យមាសាតាំងល្បួងបានយ៉ាងងាយ។ ប៉ុន្តែ ព្រះយេស៊ូបានបង្ហាញនូវអ្វីដែលសំខាន់ជាងនេះ គឺ៖ ព្រះបន្ទូល ការលះបង់ដោយដាក់ខ្លួន និងការបម្រើ។ លោកអភិបាល អូលីវីយ៉េ បានសង្កត់ធ្ងន់ទៅលើការអនុវត្តជាក់ស្តែងក្នុងជីវិតគ្រីស្តបរិស័ទថា៖ * តើបងប្អូនបានយកចិត្តទុកដាក់ស្តាប់ និងទុកឱ្យព្រះបន្ទូលដឹកនាំជីវិតដែរឬទេ? ព្រះបន្ទូលគឺជាពន្លឺបំភ្លឺផ្លូវដែលយើងត្រូវដើរ។ * អំណាចដែលពិតប្រាកដមិនមែនសម្រាប់ត្រួតត្រាគេឡើយ ប៉ុន្តែគឺសម្រាប់បម្រើបងប្អូន ទៅវិញទៅមក។ * តាមរយៈគំរូរបស់ព្រះយេស៊ូ យើងត្រូវចែករំលែកទ្រព្យសម្បត្តិដល់អ្នកខ្វះខាត ជាពិសេសការយកចិត្តទុកដាក់ចំពោះបងប្អូនដែលជា ជនភៀសសឹក ដែលកំពុងរងទុក្ខវេទនា។ ជាចុងក្រោយ លោកអភិបាលបានរំលឹកដល់សារទូន្មានរបស់ សម្តេចប៉ាប លេអូ (Pope Leo) ដោយជំរុញឱ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់លើសកម្មភាពស្នូលចំនួន ៣ គឺ៖ ស្តាប់ព្រះបន្ទូល អធិដ្ឋាន និងបម្រើតាមរយៈការចែករំលែក។ លោកបានមានប្រសាសន៍បន្ថែមថា៖ “យើងត្រូវកែប្រែចិត្តគំនិត ដើម្បីក្លាយជាមនុស្សថ្មី និងទទួលជីវិតថ្មី។ យើងដែលកំពុងធើ្វដំណើរឆ្ពោះទៅរកសេចក្តីសង្ឃឹមតែមួយគត់របស់យើង គឺព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មរស់ឡើងវិញ។” កម្មវិធីថ្វាយអភិបូជានេះបានបញ្ចប់ទៅក្នុងបរិយាកាសដ៏កក់ក្តៅ និងផ្តល់នូវកម្លាំងចិត្តដល់គ្រីស្តបរិស័ទនៅកោះនរា ឱ្យកាន់តែរឹងមាំក្នុងជំនឿ និងសេចក្តីស្រឡាញ់។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email