មណ្ឌលសន្តអ៊ីរ៉ាណេ បើកសិក្ខាសាលាស្តីពី «គរុកោសល្យអប់រំជំនឿ» ដល់គ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពតេកែវ

តាកែវ៖ មណ្ឌលអប់រំជំនឿ សន្តអ៊ីរ៉ាណេ នៃព្រះសហគមន៍កាតូលិកកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពី «គរុកោសល្យអប់រំជំនឿ» ដើម្បីពង្រឹងវិធីសាស្ត្របង្រៀនឱ្យស្របតាមក្បួនច្បាប់ព្រះសហគមន៍កាតូលិក។ កម្មវិធីនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅព្រះវិហារសន្តយូសែបត្រពាំងក្រញូង ដោយមានការចូលរួមពីបូជាចារ្យ និងគ្រូអប់រំជំនឿសរុបចំនួន ៣២នាក់ មកពីមណ្ឌលសកម្មភាពតាកែវ។ សិក្ខាសាលានេះផ្តោតសំខាន់លើការណែនាំ និងរបៀបប្រើប្រាស់សៀវភៅអប់រំជំនឿជំនាន់ថ្មី (Updated) ដែលរៀបចំឡើងសម្រាប់មនុស្សគ្រប់វ័យ ចាប់ពីកម្រិតកុមារ យុវជន រហូតដល់មនុស្សពេញវ័យ។ លោកឪពុក ឆាល បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពតាកែវ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ។ លោកឪពុកមានប្រសាសន៍ថា៖ «នៅក្នុងមណ្ឌលសកម្មភាពតាកែវ យើងមានព្រះសហគមន៍ចំនួន៨ ដែលមានការអប់រំជំនឿទៅតាមកម្រិតផ្សេងៗគ្នា។ សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការជួយតម្រង់ទិសគ្រូអប់រំជំនឿរបស់យើង ឱ្យយល់ដឹងកាន់តែច្បាស់ពីរបៀបប្រើប្រាស់សៀវភៅធនធានថ្មីៗទាំងនេះ»។ លោកឪពុកបានបន្ថែមថា ព្រះសហគមន៍នៅក្នុងតំបន់ខ្លះ ក្នុងខេត្តតាកែវ មានលក្ខណៈប្លែកពីគ្នា ដោយសារមានគ្រីស្តបរិស័ទវ័យចំណាស់មួយចំនួនមិនចេះអក្សរ និងមិនចេះប្រើប្រាស់សៀវភៅ ដែលនេះជាបញ្ហាប្រឈមមួយ។ ទោះជាយ៉ាងណា តាមរយៈការពិគ្រោះយោបល់ជាមួយក្រុមការងារសន្តអ៊ីរ៉ាណេ គ្រូអប់រំជំនឿទទួលបាននូវវិធីសាស្ត្រថ្មីៗដើម្បីយកទៅបត់បែន និងបន្តបង្រៀនពួកគាត់ទៅមុខទៀត។ ដើម្បីធានានិរន្តរភាពនៃការរីកចម្រើនផ្នែកជំនឿ លោកឪពុក ឆាល ក៏បានស្នើដល់មណ្ឌលសន្តអ៊ីរ៉ាណេ ឱ្យចុះមកបើកវគ្គណែនាំបែបនេះយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ ដល់ព្រះសហគមន៍ទាំង៨ ក្នុងមណ្ឌលសកម្មភាពតាកែវ។ ជាទីបញ្ចប់ លោកឪពុកបានប្រសិទ្ធពរជ័យ និងសូមព្រះជាម្ចាស់ប្រទានកម្លាំងកាយចិត្តដល់ក្រុមការងារការិយាល័យសន្តអ៊ីរ៉ាណេ ក៏ដូចជាគ្រូអប់រំជំនឿទាំងអស់ ឱ្យមានថាមពលបន្តបេសកកម្មដឹកនាំបងប្អូនគ្រីស្តបរិស័ទ និងអ្នកដែលកំពុងស្វែងយល់ ឱ្យកាន់តែស្គាល់ និងមានជំនឿលើព្រះយេស៊ូគ្រីស្តកាន់តែខ្លាំងឡើង៕
ដោយ​ ៖ CSC

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email