ព្រះវិហាកាតូលិកចំណាស់លើភ្នំបូកគោទាក់ទាញចំណាប់ភ្ញៀវទេសចរណ៍ជាតិ អន្តជាតិ

ព្រះវិហាកាតូលិកដែលមានអាយុកាលជិត១០០ឆ្នាំ ស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ បានកំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ជាពិសេសក្នុងព្រឹត្តការណ៍ប្រណាំងកង់ Flying Bikers2 Cannondale កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
បើតាមការឲ្យដឹងពីលោកបូជាចារ្យ គង់ វៀល ជាអ្នកសម្របសម្រួលកម្មវិធីនេះ  និងជាអ្នករៃអង្គាស​ថវិការៀបចំជួសជុលព្រះវិហាបូកគោ​ដែលមានមួយអាយុជិត​មួយសតវត្សរ៍នេះ បានរៀបរាប់ថា ការរៀបចំ​កម្មវិធីនេះ គឺ​ដើម្បីឲ្យព្រះវិហារកាតូលិកចំណាស់នេះ ទៅជាកន្លែងដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ និងកាន់តែពិសេសសម្រាប់បងប្អូនដែលមានជំនឿលើព្រះយេស៊ូគ្រីស្តមកអធិដ្ឋានសុំសេចក្តីសុខ។

ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Flying Bikers 2 Cannondale កាលពីថ្ងៃទី២៥ ខែតុលា ដែល​មានចំម្ងាយ​២៨គីឡូម៉ែត្រ ចាប់ផ្តើម​ពីជើងភ្នំបូកគោ រហូតដល់​កាស៊ីណូ​ចាស់លើភ្នំបូកគោ។ កម្មវិធីនេះ ជាឱកាសបន្ថែមមួយទៀត ដើម្បីចូលរួមផ្សព្វផ្សាយពីព្រះវិហារនេះ​ទៅកាន់កីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិ ដោយបានរៀបចំផ្ទាំងប៉ាណូដាក់តាំងបង្ហាញពីសកម្មភាព និងផែនការៀបចំជួសជុលកែរលម្អព្រះវិហាចំណាស់នេះផងដែរ។ នេះបើ​តាម​ការរៀបរាប់​របស់​លោក​ពុក​គង់វៀល។
កីឡាករ-ការិនី​ទាំងអស់ដែល​មានចំនួន​ប្រមាណ​១០០នាក់ ​​បាន​មក​ដល់​ព្រះវិហាកាតូលិកចំណាស់អាយុជិតមួយទស្សវត្ស បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ទោះបីជាមានការហត់នឿយបន្តិច​។

លោកឈុន សាកលនិយាយថា «កីឡាកជិះកង់ រួមទាំងខ្ញុំផ្ទាល់បានកត់សម្គាល់ឃើញវត្តមាននៃព្រះវិហារកាតូលិកនៅលើកំពូលភ្នំបូកគោ ដែលមានសោភ័ណភាពស្អាត និងជាកេរដំណែលប្រវត្តិសាស្ត្រដ៏សំខាន់មួយ​ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន»។

លោកបានសំណូម​ពរ ដល់​ភ្ញៀវទេសចរទាំងអស់​ដែល​បាន​មក​ដល់​តំបន់​រមណីដ្ឋាននេះ សូមចូលរួមថែរក្សានិងការពារ កុំឱ្យមានការគូសវាសបំផ្លាញ ដើម្បីរក្សាតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រទាំងនោះឱ្យបានគង់វង្ស និងការគោរពដល់រចនាសម្ព័ន្ធបុរាណ ដូចជាព្រះវិហារ និងប្រាសាទផ្សេងៗ។
លោកបូជាចារ្យ គង់ វៀល បានរំលឹកផងដែរថា ព្រះវិហារកាតូលិកដ៏ចំណាស់នេះត្រូវ បានសម្ពោធឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​ផ្លូវការនៅក្នុងឆ្នាំ ១៩២៨ ហើយព្រះសហគមន៍​កាតូលិក​កំពុងទន្ទឹងរង់ចាំខួប ១០០ ឆ្នាំនៃព្រះវិហារនេះនៅ​២​ឆ្នាំ​ខាងមុខទៀត​ ព្រមទាំងបានសម្តែងការអបអរសាទរដល់កីឡាករដែលបានជិះមកដល់កំពូលភ្នំដោយជោគជ័យ។ លើភ្នំបូកគេនេះ ក៏មានទីសក្ការៈសម្រាប់បងប្អូនកាន់សាសនាផ្សេងគោរពប្រណិប័តន៍​ក្រៅគ្រីស្តសាសនា​ផងដែរ។

បច្ចុប្បន្ននេះ លោក​បូជាចារ្យ​គង់​ វៀល​កំពុង​ស្វះស្វែងរក​ថវិកា​ដើម្បី​ជួសជុល និង​ស្ថាបនា​ព្រះវិហារ​ចាស់​ដែល​ទ្រុឌទ្រោម​នេះ​ឡើងវិញ តាមរយៈ​ការៃអង្គាសថវិកា ការ​រៀចំ​កម្មវិធី​នានា​ដូចដែលបាន​ធ្វើនៅ​ក្នុងព្រឹត្តិការណ៍នេះ៕


ដោយ ឆាក លាំង]

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកកម្ពុជា ផ្តល់ចំណេះដឹងអំពីការប្រើបញ្ញាសិប្បនិម្មិត និងក្រមសីលធម៌តាមជំនឿ

ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងក្រមសីលធម៌» រយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ដោយប្រមូលផ្តុំសិក្ខាកាមប្រមាណ ៧០នាក់។ កម្មវិធីនេះមិនត្រឹមតែផ្តោត​លើ​ការ​បំពាក់បំប៉នជំនាញឌីជីថលទំនើបដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេច​នូវ​សារ​​អប់រំផ្នែកសីលធម៌យ៉ាងជ្រាលជ្រៅ ដើម្បីរំលឹកមនុស្សកុំឱ្យវង្វេងក្នុងពិភពនិម្មិត រហូត​បាត់​បង់​តម្លៃ និងទំនាក់ទំនងពិតប្រាកដរវាងមនុស្ស និងមនុស្ស។ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

Subscribe to our newsletter

Don't miss new updates on your email