មេកាយឫទ្ធិត្រូវតែមានកម្លាំងដើម្បីបម្រើ

កាល​ពី​ថ្ងៃ​ទី​០៦០៩ ខែ​មេសា ឆ្នាំ​២០១៩ ការិយាល័យ​យុវជន ជំទង់ និង​កុមារ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​កម្មវិធី​បោះ​ជំរំ​ក្រុម​កាយឫទ្ធិ នៅព្រះសហគមន៍​ព្រះ​ត្រៃ​ឯក​គិរីវង់ ខេត្ត​តាកែវ ដែល​ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​លោក​បូជាចារ្យ មេ​ក្រុម​កាយឫទ្ធិ និង​កូនៗ​កាយឫទ្ធិ ​មក​ពី​មណ្ឌល​សកម្មភាព​កំពង់​សោម មណ្ឌល​សកម្មភាព​កំពត និង​មណ្ឌល​សកម្មភាព​តាកែវ ជាង​៤០០​នាក់។

លោក ឡិឈឺផាន អេគូអាម ឆាលេស ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​កម្មវិធី​កាយឫទ្ធិ​ភូមិភាគ​ភ្នំពេញ បាន​ថ្លែង​ក្នុង​ធម្មទេសនា​បើក​កម្មវិធី​បោះ​ជំរំ​នេះ​ថា មេ​ក្រុម​កាយឫទ្ធិ​គឺ​ជា​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ ហើយ​មេក្រុម​នេះ មាន​កម្លាំង​ដើម្បី​បម្រើ​កូន​ក្រុម និង​ត្រូវ​ចេះ​ថែ​រក្សា​គេ។

លោក​បន្ត​ថា មេ​ក្រុម​កាយ​ឫទ្ធិ​ទទួល​ការអប់រំ​ដើម្បី​ទៅ​បម្រើ ដោយ​មាន​ព្រះពរ​ពី​ព្រះជាម្ចាស់​ដែល​គង់​នៅ ហើយ​នៅ​មុន​ពេល​យើង​ធ្វើ​អ្វី​មួយ​យើង​ត្រូវ​តែ​អធិដ្ឋាន​ដើម្បី​ទូល​អង្វរ​សុំ​កម្លាំង​ពី​ព្រះជាម្ចាស់។ ចុង​ក្រោយ​លោក​ក៏​បាន​អធិដ្ឋាន សូម​ឲ្យ​មេ​កាយឫទ្ធិ​ទាំង​អស់​មាន​កម្លាំង​ដែល​មក​ពី​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​គេ​មាន​កម្លាំង​ដើម្បី​បម្រើ។

នៅ​ក្នុងកម្មិវិធី​បោះ​ជំរំ​នេះ​ មេក្រុម​កាយឫទ្ធិ​ទាំង​អស់​រិះ​គិត​រួម​គ្នាអំពី​ប្រធាន​បទ​រួម​គឺ​ខ្ញុំ​អាច​ធ្វើ​បាន ដោយ​មាន​បញ្ចូល​ល្បែង​ប្រជា​ប្រិយ​ខ្មែរ គូរ​រូប ការច្នៃ​ប្រឌិត និង​ការចុះ​សួរ​សុខ​ទុក្ខ​ចាស់ៗ​និង​អ្នកក្រីក្រ​ជាដើម។

លោក រដ្ឋ ចន្ថា ជា​បុគ្គលិក​ការិយាល័យ​យុវជន ជំទង់ និង​កុមារ ភូមិភាគ​ភ្នំពេញ​ដែល​ទទួល​ខុសត្រូវ​លើ​ផ្នែក​កាយឫទ្ធិ បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​កម្មវិធី​បោះ​ជំរំ​នេះ ធ្វើ​ឲ្យ​កុមារ​មាន​ឱកាស​ជួប​ជុំ​គ្នា ចេះ​រស់​នៅ​ជា​ក្រុម មាន​ភាពក្លាហាន​ក្នុង​ការចូល​រួម​សកម្មភាព​ផ្សេងៗ និង​ដើម្បី​ឲ្យ​ក្រុម​កាយឫទ្ធិ​ទាំងអស់​ចែក​រំលែក​បទពិសោធ​រវាង​គ្នានឹង​គ្នា។

លោក អារ៉ាងហ្គោ សាប៉ាតា ហ្វេរណាន់ដូ ជា​បូជាចារ្យ​ទទួល​ខុសត្រូវ​ព្រះសហគមន៍​មណ្ឌលសកម្មភាពតាកែវ បានថ្លែងថា «កម្មវិធីនេះមានផលប្រយោជន៍សម្រាប់កុមារ គ្រួសារ ព្រះសហគមន៍ និង សង្គម ព្រោះរបៀបទំនាក់ទំនងដែលយើងកំពុងតែមាន កំពុងតែបង្កើតរវាងគ្នានឹងគ្នា រវាងមនុស្សនិងធម្មជាតិ កាន់តែល្អប្រសើរឡើងៗ»។

លោកបន្តថា បន្ទាប់​ពី​បោះ​ជំរំ​នេះ​ហើយ កុមារ​ទាំង​អស់​អាច​យក​ទៅ​អនុវត្ត​ក្នុង​ជីវិត​រស់នៅ​ និង​អាច​រីក​ចម្រើន​និង​ចិញ្ចឹម​ជីវិតខាងផ្លូវកាយនិងផ្លូវវិញ្ញាណ។ លោក​បញ្ជាក់ទៀតថា «ឲ្យគាត់ដឹងថាពិតប្រាកដមែនជីវិតរបស់យើងមានតម្លៃដ៏ថ្លៃថ្នូរ នៅពេលយើងចាប់ផ្តើមស្រឡាញ់ខ្លួនឯង ស្រឡាញ់បងប្អូនឯទៀតៗ ស្រឡាញ់ធម្មជាតិ នោះនាំ​ឲ្យ​យើង​ចេះ​គោរព​បងប្អូន និងធម្មជាតិ ដោយ​ចេះ​ថែរក្សា ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​និង​អាច​កសាងជីវិត និងព្រះរាជ្យរបស់ព្រះជាម្ចាស់កាន់តែខ្លាំងឡើងដែរ»។

យុវជន ឌន ដាវីត ជាមេកាយឫទ្ធិមកពីព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង បាននិយាយថា នេះជាលើកទីបីហើយដែលរូបគាត់បានចូលរួមកម្មវិធីបោះជំរំនេះ។ ដាវីត​បន្ថែម​ថា «ខ្ញុំមានអំណរសប្បាយ និងទទួលបានគំនិតថ្មីៗជាច្រើន ដូចជារបៀបសង្រ្គោះបឋម មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ចេះរៀនធ្វើការងារជាក្រុម»។

ដាវីត​បន្ត​ថា កម្មវិធីនេះជំរំនេះ វាមានប្រយោជន៍ដល់កុមារដូចជា ធ្វើឲ្យពួកគេមានឱកាសរស់នៅជាមួយគ្នាជាក្រុម មានគំនិតច្នៃប្រឌិត បង្រៀនឲ្យកុមារចេះជួយអ្នកដ និងណែនាំពួកគេឲ្យក្លាយជាពលរដ្ឋល្អនាពេលអនាគត។

កុមារី តុង លីនីតា ជាកូនកាយឫទ្ធិមកពីព្រះសហគមន៍សន្តប៉ូលកោះស្លារ បានប្រាប់ថា កម្មវិធីកាយឫទ្ធិរបស់ព្រះសហគមន៍បានធ្វើឲ្យរូបគេទទួលបាននូវភាពក្លាហាន ចេះគោរពចាស់ទុំ ដឹងគុណឪពុកម្តាយ និងចេះស្រឡាញ់ធម្មជាតិជាដើម។ នីតា បន្តថាដោយសារហេតុនេះហើយទើបធ្វើឲ្យប៉ាម៉ាក់របស់គេសប្បាយចិត្ត ដោយមើលឃើញគេចេះកែខ្លួនល្អជាងមុន។

កម្មវិធីនេះ​បាន​ជួយ​ដល់​នីតា ជួបនិងស្គាល់គ្នាច្រើន ស្គាល់ពីភាពអត់ធ្មត់និងភាពតស៊ូ នៅពេលចុះសួរសុខទុក្ខលោកតាលោកយាយ និងធ្វើឲ្យមានគំនិតចេះជួយអ្នកដទៃ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email