ជនក្រីក្រចំនួន១២០គ្រួសារ ទទួលអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

គ្រួសារ​ក្រីក្ររ​ចំនួន​១២០ ​ទទួល​អំណោយ​ពី​ព្រះសហគមន៍​សន្តយូសែប​ផ្សារ​តូច នា​ថ្ងៃទី​១០​ ខែមេសា ឆ្នាំ​២០១៩​នេះ ព្រះ​សហគមន៍​សន្តយូសែប​ផ្សាតូច ក្នុង​មណ្ឌល​សកម្មភាព ភ្នំពេញ​ខាង​ជើង។ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ ភូមិ​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​របស់​លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជា​ប្រធាន រួម​ជាមួយ​ក្រុម​សង្គហៈ និង​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ទៀត។

ជាកិច្ច​ចាប់ផ្តើម​លោក​បូជាចារ្យ រឿង ឆ័ត្រសិរី ទទួល​ខុស​ត្រូវ​ព្រះ​សហគមន៍​ផ្សារ​តូច​ផ្ទាល់​បាន​មាន​មតិ​ស្វាគមន៍​បង​ប្អូន​ក្រីក្រ​ទាំង​១២០​គ្រួសារ​ថា៖ ក្នុង​ឱកាស​បុណ្យ​ចម្លង និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខាង​នេះ ព្រះ​សហគមន៍​យើង​បាន​រៀបចំ​ជា​អំណោយ​បន្តិច​បន្តួច​ដល់​បង​ប្អូន ក្នុង​គោលដៅ​ចែក​រំលែក​សេចក្តី​ស្រឡាញ់ និង​ចូលរួម​រំលែក​ការ​លំបាក​ខ្លះៗ​ដល់​បង​ប្អូន។

លោក​បាន​បន្ត​ថា អំណោយ​ក្នុង​ថ្ងៃ​នេះ​មិន​ច្រើន​ទេ​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន គឺ​ហូប​ត្រឹម​មួយ​អាទិត្យ ឬ​ច្រើន​ជាង​មួយ​អាទិត្យ​គឺ​អស់​ហើយ តែ​អ្វី​ដែល​ជា​គោដៅ​នៅ​ក្នុង​ថ្ងៃ​នេះ​គឺ ព្រះសហគមន៍​យើង​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូ ឲ្យ​ចេះ​ចែក​រំលែក ហើយ​ស្រឡាញ់​បង​ប្អូន​គ្រប់​ជាតិ​សាសន៍ ដូច​ឃ្លា​មួយ​បាន​ចែង​ក្នុង​ព្រះគម្ពីរ​ថា បើ​បង​ប្អូន​បាន​ធ្វើ​កិច្ចការ​ល្អ​តូច​មួយ​ចំពោះ​នណា​ម្នាក់ ដូចជា​បាន​ធ្វើ​ចំពោះ​ខ្ញុំ​ដែរ។

អ្នកស្រី ស៊ី ផាន ជា​ប្រធាន​សង្គហៈ​របស់​ព្រះសហគមន៍​សន្តយូសែប​ផ្សារ​តូច បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​ត្រូវ​ចែក​សម្រាប់​គ្រួសារ​នីមួយៗ​ក្នុង​ថ្ងៃ​នេះ​មាន​ដូចជា៖ អង្ករ​២៥​គីឡូក្រាម ទឹក​ត្រី មី អំបិល ប្រេងឆា និង​ត្រីខ។ល។ ហើយ​គ្រឿង​ឧបភាគ​បរិភាគ​ទាំង​នេះ​គឺ​បាន​មក​ពី​បងប្អូន​គ្រីស្ត​បរិស័ទ ក្រុង​ស្រុក និង​ក្រៅ​ស្រុក រួម​ជាមួយ​នឹង​ថវិការ​របស់​ព្រះសហគមន៍​សន្តយ៉ូសែប​ផ្ទាល់។ អ្នកស្រី​បាន​បន្ត​ថា សកម្មភាព​ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ ក្នុង​ព្រះសហគមន៍​យើង​តែងតែ​ធ្វើ​ចំនួន​២​ដង​ក្នុង​មួយ​ឆ្នាំ។ ហើយ​បង​ប្អូន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ គឺ​បាន​ទាំង​អំណោយ និង​បាន​លេង​កំសាន្ត​ជាមួយ​ល្បែង​ប្រពៃណី​ខ្មែរ ឬ​ល្បែង​ល្បង​ប្រាជ្ញា​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email