កិច្ចប្រជុំ អង្គការ ស្ថានប័នកាតូលិក ដែលបម្រើជនមានពិការភាព

អង្គការ ស្ថាប័ន នៃ​ព្រះសហគមន៍​កាតូលិក ចំនួន១៥ ដែល​កំពុង​បម្រើ​កា​រងារ​ជា​មួយ ជន​មា​ន​ពីការ​ភាព កាយ​សម្បទា និង​ខ្សោយ​សតិបញ្ញា បាន​ជួប​ជុំគ្នា ក្រោម​អធិ​បតី​ភាព​របស់​លោក អូលីវីយេ អភិបាល​ព្រះ​សហ​គមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ក្នុង​គោល​បំណង បង្កើត​បណ្តាញ​សេវា​កម្ម​ បង្កើន​ទំនាក់​ទំនង​ ចែក​រំលែក​បទពិ​សោធន៍​ការងារ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ 

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​ទី​១៤ ខែ​ មិថុនា​ឆ្នាំ​២០១៩​ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល​ នា​សង្កាត់​ភ្នំពេញ​ថ្មី​។​

លោក​ ​អភិបាល​អូ​លីវីយេ​មាន​ប្រ​សាសន៍​ថា ថ្ងៃ​នេះ​​គ្រប់​ស្ថាប័ន​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក និង​ស្ថាប័ន​ដែល​ជា​ដៃគូ​ជាមួយ​ព្រះសហ​គមន៍​កាតូលិក​​ជួប​ជុំ​គ្នា ដើម្បី​ឲ្យ​អ្វី​ដែល​យើង​មាន​តាម​សាលា តាម​អង្គការ​ ក្រុម​បព្វជិតបព្វជីតា​ដែល​កំពុងផ្ដល់​សេវាកម្ម​ដល់​​ជនមានពិការភាព​​​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ បម្រើ​ផល​ប្រយោជន៍​ដល់ជន​មានពិការភាព និង​ដើម្បី​ឲ្យ​សេវាកម្ម​ដែល​យើងមានអាច​ទទួល​​ជោគជ័យនៅពេលអនាគត។

នៅក្នុង​កិច្ចប្រជុំ​នេះ​ លោក​ ចេក ចាន់នី ប្រធាន​ស្ដីទី​​ផ្នែក​សមាហរណកម្មជនពិការ​​នៃ​ក្រសួង​សង្គម​កិច្ច ​បាន​ធ្វើ​បទ​បង្ហាញ​ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​អំពី វីធី​សាស្ត្រ​នានា​ដែល​រាជរដ្ឋា​ភិបាល​​កម្ពុជា​កំពុង​តែ​អនុវត្ត​​ ដើម្បី​ជួយ​សម្រួល​ដល់​ជន​ដែល​មាន​ពិការភាព​ទាំងនោះ​ឲ្យ​​ទទួល​បាន​ការ​អប់រំ សេវា​សុខភាព និង​សេវាសាធារណៈ​នានា​ដូច​ប្រជាពលរដ្ឋ​ឯទៀតៗ​ ជាពិសេសលើ​​សិទ្ធិ​ទទួល​បាន​ការងារ​ធ្វើ​។​​

លោក នូ​ សារិទ្ធិ ប្រធាន​ផ្នែក​គ្រោះ​មហន្ត​រាយនៅ​អង្គការការីតាស​កម្ពុជា​ ដែលបានចូលរួម​បាន​​​ឲ្យ​ដឹង​ថា

 បទ​បង្ហាញ​របស់​ក្រសួង​សង្គមកិច្ច​ បាន​បង្ហាញ​ច្បាស់​ អំពី​ច្បាប់​ផ្សេងៗ​ដែល​ទាក់​ទងទៅ​នឹង​ពិការភាព​ ជាមួយ​រចនា​សម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ ព្រម​ទាំង​ដឹង​អំពី​និតិវិធី​ក្នុង​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាលនិង​ស្ថាប័ន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ពិការភាព​។

ព្រះ​សហ​គមន៍​កាតូលិក​ភូមិភាគភ្នំពេញ ក៏ដូចជា​នៅក្នុង​ប្រទេស កម្ពុជា​ទាំងមូល បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​រាជរដ្ឋា​ភិបាល ក្នុងការយ​កចិត្ត​ទុក​ដាក់ បម្រើ ផ្តល់​សេវា​កម្មនានា ចំពោះ​ជន​មាន​ពិការភាព កាយ​សម្បទា និងខ្សោយ​សតិបញ្ញា ដើម្បី​ឲ្យ​បង​ប្អូន​ទាំងនោះ​ចូល​រួម​នៅ​ក្នុង​សង្គម​ដូច​មនុស្ស​ធម្មតា​​ ។ អង្គការ ស្ថាប័នទាំង១៥​ ព្រម​ទាំង​ព្រះវិហារ​នានា​តាមកន្លែង​នីមួយៗ​ទូទាំង​ប្រទេស ជា​សេនា​ធិការ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email