កុមារ១០នាក់ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង

កុមារ១០នាក់ ដែលមានអាយុចាប់ពី១០ឆ្នាំដល់១៥ឆ្នាំ នៅព្រះវិហារសន្តអន់ទន់ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង នាថ្ងៃទី២៤ វិច្ឆិកា ២០១៩។

កុមារទាំង១០នាក់ជាកូនចៅគ្រីស្តបរិស័ទកាតូលិកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីនៅជាទារក ។ តាមការឲ្យដឹងពីលោកបូជាចារ្យ ដានីញ៉ែល យ៉ូន ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍ព្រែកដាច់ មានប្រសាសន៍ថា ពេលកុមារទទួលអគ្គសញ្ញាជ្រមុជទឹកគេមិនទាន់មានជំនឿទេ ជាហេតុព្រះសហគមន៍ឲ្យពួកគេរៀនសូត្របន្ថែមទៀតអំពីជំនឿដោយទុកពេលអប់រំ៣ទៅ៤ឆ្នាំ ទាក់ទងនឹងព្រះជាម្ចាស់មុននឹងទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដើម្បីជួយឲ្យពួកក្មេងៗបានរិះគិតពីព្រះជាម្ចាស់។

លោកថា អគ្គសញ្ញានេះជាពិធីដ៏សំខាន់សម្រាប់គ្រីស្តបរិស័ទ ហើយកុមារទទួលព្រះកាយនេះមានអាយុល្មមក្លាយជាកុមារគ្រីស្តបរិស័ទ មិនមែនជាទារកទៀតឡើយ លុះដល់ពេលគេទទួលអគ្គសញ្ញាលាបថ្ងាសនោះពួកគេនឹងក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យពិតប្រាកដ។

តាមការអប់រំរបស់ព្រះសហគមន៍សម្រាប់គ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាជ្រមុជទឹកកាលពីនៅជាទារក នៅពេលធំក្នុងអាយុប្រមាណ៧ឆ្នាំឡើងទៅ ត្រូវចូលរៀនអប់រំជំនឿបន្ថែមដើម្បីទទួលព្រះកាយព្រះគ្រីស្ត បន្ទាប់មកត្រូវរៀនអប់រំអំពីអគ្គសញ្ញាលាបថ្ងាសដើម្បីក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈ។

លោកបូជាចារ្យបញ្ជាក់ថា អគ្គសញ្ញាទទួលព្រះកាយព្រះគ្រីស្ត គឺជាជីវិតរបស់គ្រីស្តបរិស័ទដើម្បីក្លាយទៅជាគ្រួសារតែមួយ ទោះបីមានសញ្ជាតិផ្សេងៗពីគ្នាក៏ដោយ គឺមានន័យថាយើងទៅជារូបកាយព្រះសហគមន៍តែមួយ ដោយចូលរួមសាងសង់ព្រះសហគមន៍។

លោកបូជាចារ្យ ដានីញ៉ែល មានប្រសាសន៍ទៀតថា ក្នុងថ្ងៃដដែលនោះ ក៏មានកុមារ៩រូបផ្សេងទៀតនៅព្រះសហគមន៍កំពង់ចម្លងក៏បានទទួលអគ្គសញ្ញាទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្តដូចគ្នាផងដែរ។

លោកបូជាចារ្យដានីញ៉ែល យ៉ូន ទទួលបន្ទុកលើព្រះសហគមន៍៣នៃមណ្ឌលសកម្មភាពទន្លេមេគង្គស្ថិតក្នុងភូមិភាគភ្នំពេញគឺ ព្រះសហគមន៍សំរោងធំ ព្រះសហគមន៍កំពង់ចម្លង និងព្រះសហគមន៍ព្រែកដាច់៕

ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email