លោកអភិបាលអូលីវីយេ ជំរុញឲ្យក្រុមបូជាចារ្យរិះគិតពីសាររបស់សម្ដេចប៉ាបនៅអាស៊ី

ក្រុមបូជាចារ្យទាំងអស់ដែលបម្រើ ការងារនៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ បានជួបជុំគ្នារិះគិតអំពីរដូវរង់ចាំ និងសាររបស់សម្តេចប៉ាបហ្វ្រងស៊ីស្កូដែលបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសថៃនិងជប៉ុន។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ នាព្រឹកថ្ងៃទី ៤ ធ្នូ ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ អស់លោកបូជាចារ្យទាំងអស់បានទស្សនាវីដេអូនៃទស្សនកិច្ចជាផ្លូវការរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលបានប្រព្រឹត្តទៅនៅប្រទេសថៃនិងជប៉ុននាចុងខែវិច្ឆិកា កន្លងទៅនេះ។ ជាកិច្ចបន្ទាប់លោកអភិបាលអីលីវីយេ បានណែនាំក្រុមបូជាចារ្យទាំងអស់ដែលជាសាសនទូតឲ្យយកចិត្តទុកដាក់លើខ្លឹមសារ និងសកម្មភាពរបស់សម្ដេចប៉ាបដែលជាសញ្ញាមួយយ៉ាងពិសេសនៅក្នុងការប្រកាសដំណឹងល្អ ដើម្បីចូលទៅក្នុងដួងចិត្តប្រជាពលរដ្ឋ។ សារទាំងនោះ ជាគំរូសម្រាប់អស់លោកបូជាចារ្យមកអនុវត្តក្នុងការប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងកិច្ចប្រជុំ លោកអភិបាលអូលីវីយេ បានលើកយករបៀបដែលប្រទេសថៃបានទទួលស្វាគមន៍សម្ដេចប៉ាប និងសក្ខីភាពរបស់គ្រីស្តបរិស័ទដែលកែប្រែចិត្តគំនិតក្រោយពេលជួបសម្ដេចប៉ាបដោយហ៊ានប្រកាសប្រាប់អ្នកផ្ទះថា ខ្លួនជាគ្រីស្តបរិស័ទ ដែលជានិមិត្តសញ្ញាបង្ហាញថាសម្ដេចប៉ាបកំពុងតែប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ដែលកំពុងតែយាងមក និងបង្កើតសង្គមមួយថ្មីតាមរបៀបព្រះយេស៊ូ។ នៅក្នុងនេះផងដែរ លោកអភិបាល ក៏បានលើកឡើងថា “សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានរំឭកយើងឲ្យភ្ញាក់ស្មារតីដើម្បីគិតពីសិទ្ធិមនុស្ស ដោយយកចិត្តទុកដាក់ចំពោះតូចតាច ដូចជាអ្នកក្រីក្រ កូនក្មេង ស្ត្រីបម្រើសេវាកម្មកម្សាន្ត និងពលករចំណាកស្រុក”។

ជាងនេះទៅទៀតលោកអភិបាលក៏មិនភ្លេចណែនាំក្រុមបូជាចារ្យឲ្យយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយសាសនាផ្សេងៗ ដោយយកគំរូតាមសម្ដេចប៉ាប ដើម្បីកសាងសន្តិភាព និងរួមគ្នាការពារបរិស្ថាន ដោយគ្មានភាពភ័យខ្លាចផងដែរ។

នៅក្នុងរដូវរង់ចាំនេះ អស់លោកបូជាចារ្យទាំងអស់ ត្រូវបានស្នើសូមឲ្យរិះរកវិធី ដើម្បីអាចប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យចូលទៅក្នុងចិត្តគំនិត និងវប្បធម៌របស់សង្គមឬប្រទេសដែលអស់លោកកំពុងតែបំពេញបេសកកម្ម៕

ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email