កុមារប្រមាណ៣០០០នាក់ទទួលអំណរសប្បាយ បុណ្យកំណើតព្រះយេស៊ូ

កុមារាកុមារីមកពីភូមិនានា នៅជុំវិញព្រះសហគមន៍កាតូលិក ព្រះវិហារសន្តីម៉ារីញញឹម ប្រមាណ៣០០០ នាក់ ជួបជុំគ្នាក្នុងពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ និងរីករាយយ៉ាងក្រៃលែង។

កុមារាកុមារីបានទទួលដំណឹងទាំងអស់អំពីបុណ្យកំណើតព្រះយេស៊ូតាមរយៈក្រុមកាយឫទ្ធិដែល បានប្រាប់មិត្តភក្តិរបស់គេតៗគ្នា នៅតាមសាលា តាមភូមិដែលគេនៅ។

តាមប្រសាសន៍របស់លោកអភិបាល អូលីវីយេ ដែលបានមកដល់ភូមិដ៏តូចមួយ ក្នុងឃុំគូសស្រុកត្រាំកក់នេះ កាលលោកនៅជាបូជាចារ្យវ័យក្មេងម្នាក់បានឲ្យដឹងថា “តាមពិតកម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤ ជាមួយនឹងក្រុមកាយឫទ្ធិមួយចំនួន បន្តិចម្ដងៗគេនិយាយតៗគ្នាថាបុណ្យណូអែលបានមកដល់ហើយ ។ យើងចែករំលែកអំណរសប្បាយជាមួយគ្នា។ ក្រោយមកគេថា យើងចង់ចូលព្រះវិហារម្ដង ដូច្នេះគេបបួលគ្នាមកហើយពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនការកើនឡើងជាលំដាប់ ពី២០០ ៥០០០ 1000 ១៥០០ ២០០០ ២៥០០ និងពេលនេះដល់ជិត 3000 ឬ 3000 ហើយ “។

លោកអភិបាលបន្តថា យើងដឹងថា នេះគឺកូនក្មេងដែលអញ្ជើញគ្នាទៅវិញទៅមក ដើម្បីមកអបអរសាទរព្រះយេស៊ូប្រសូត។ ខ្លះជាមេកកាយឫទ្ធិ និងជាយុវជនដែលមានទំនាក់ទំនងនៅក្នុងភូមិ ដើម្បីចែកអំណរសប្បាយនៅបុណ្យអែលព្រះយេស៊ូប្រសូត”។

លោកអភិបាលបញ្ជាក់ថា ព្រះយេស៊ូប្រសូតមិនមែនសម្រាប់តែគ្រីស្តបរិស័ទ មិនមែនសម្រាប់តែគ្នាយើង  ប៉ុន្តែព្រះយេស៊ូប្រសូតសម្រាប់ជាពន្លឺដើម្បីបំភ្លឺមនុស្សទាំងអស់។ លោកអភិបាលបន្តថា “នៅទីនេះ កុមារបានឃើញការសម្ដែងអំពីព្រះយេស៊ូប្រសូត គេច្រៀងបទចម្រៀងសរសើរផង នាំឲ្យនឹកឃើញដល់អំពីជីវិតរបស់គេ។ ខ្លះទៀតបាននឹកឃើញថា គេមិនឯកោ ហើយគេមានគ្រួសារមួយដែលមានចំនួនរាប់ពាន់នាក់ មានបងៗ មានមនុស្សពេញវ័យជាមនុស្សចាស់ ដែលឃើញកូនយើងជាអ្នកជំនាន់ក្រោយជាកម្លាំង ដើម្បីកសាងប្រទេសកម្ពុជាមែន ដើម្បីឲ្យស្រុករបស់យើងរីកចម្រើនតទៅទៀត”។

កុមារាកុមារីទាំងនោះខ្លះបានមកតាំងពីព្រលឹម ដោយចិត្តអន្ទះសារ ក្នុងការចូលរួម និងចង់មើលការសម្តែងអំពីកំណើតព្រះយេស៊ូផង។

កុមារភារី ដែលមកដល់ព្រះវិហារតាំងពីមុនម៉ោង៦ព្រឹកបាននិយាយថា  “ខ្ញុំក្រោកតាំងពីព្រលឹម រួមជាមួយប្អួន និងមិត្តភក្តិ៣នាក់ទៀតជិះកង់ចេញពីផ្ទះ ដើម្បីមកព្រះវិហារនេះ ដើម្បីចូលរួមបុណ្យណូអែល។ ម៉ែ និងឪមិនថាអីទេ។ ខ្ញុំបានសុំគាត់ហើយ។” ភារីបន្តថា គេធ្លាប់ចូលរួមពីរដងហើយ ពិតជាសប្បាយណាស់។

ក្នុងពេលជួបជុំនេះ ក៏មានសម្តែងអំពីកំណើតព្រះយេស៊ូដោយកុមារាកុមារី សិស្សសាលាមត្តេយ្យសន្តហ្វ្រង់ស្វ័រ ឲ្យកុមារទាំងអស់បានទស្សនា ព្រមទាំងចែកវត្ថុអនុស្សាវរីយ៍អប់អសាទរបុណ្យព្រះយេស៊ូប្រសូតដល់កុមាទាំងនោះម្នាក់មួយកញ្ចប់ផងដែរ។

លោកអភិបាលអូលីវីយេមានប្រសាសន៍ដែរថា អ្វីៗដែលរៀបចំចែករំលែកអំណរសប្បាយជាមួយកុមារប្រមាណ៣០០០ ដោយរលូន និងអំណរសប្បាយ ដោយសារការចេះសហការណ៍គ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ។ ពិតជាពិសេសណាស់។ លោកបានលើកនូវទស្សនៈដែលលោកតែងអប់រំត្រូវប្រកាន់យកគឺ មេត្តា ករុណា ឧត្តមភាព និង គុណភាព៕
អត្ថបទដោយ លោក លីសុវណ្ណា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email