លោកអភិបាលអូលីវីយេ ត្រាស់​ហៅ​ មនុស្សពេញវ័យ ៧០ ​រូប យ៉ាង​ឱឡារឹក ​ ​​ឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខ

បេក្ខជន​ បេក្ខនារី ចំនួន​៧០​រូប​មក​ពី៩​មណ្ឌល​សកម្មភាព​នៃ​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ បាន​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​នៅ​រាត្រី​ថ្ងៃ​បុណ្យ​ចម្លង​ខាងមុខនេះ។

ពិធី​នេះបាន​ប្រារព្ធឡើង​​​នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី​ ក្រោម​អធិបតី​ភាព​​លោក​អភិបាល​អូលី​វីយេ តំណាង​ព្រះសហគមន៍​ភ្នំពេញទាំងមូល កាល​ពី​​ថ្ងៃទី​១ ខែមីនា ២០២០។​​

តំណាងព្រះសហគមន៍ បាន​ផ្ដល់​សាក្ខីភាព​​អំពី​បេក្ខជន​ទាំងនេះ​​បាន​​ផ្ញើ​ជីវិត​លើ​ព្រះហឫទ័យ​មេត្តា​ការុណា​របស់​ព្រះជាម្ចាស់​ និងសហគមន៍​គ្រីស្ត​បរិស័ទ​គាំ​ទ្រ​ពួក​គាត់​​ដោយ​ពាក្យ​អធិដ្ឋាន ព្រម​ទាំង​ដាស់​តឿន​ឲ្យ​គេ​ខិត​ខំ​រស់​នៅ​តាម​ដំណឹង​ល្អ​។ ​​ស្នើ​ដល់​លោក​អភិបាល​​​​​​​​ តាមរយៈ​សំណើ​របស់​បេក្ខជន ដើម្បី​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ដោយ​ផ្អែក​លើ​ជំនឿ​របស់ពួក​គេ។​

នៅក្នុងពិធី លោក​អភិបាល​បាន​សួរ​ទៅ​កាន់​តំណាង​ព្រះសហគមន៍​ដែល​មាន​លោក​បូជាចារ្យ បងធម៌ និង​គ្រូ​អប់រំ​ជំនឿ​ដើម្បី​បញ្ជាក់​អំពីជំនឿ​​របស់​បេក្ខភាព​ជំហាន​​​ទី២ និង​ការ​ប្ដេជ្ញាចិត្ត​របស់​ពួកគេ ​និង​ក្រោយ​មកតំណាង​ព្រះសហគមន៍​​បាន​ប្រកាស​ហៅ​ឈ្មោះ​អ្នក​ទាំង​នោះ​តាមព្រះសហគមន៍​នីមួយៗ​​ ដើម្បី​ទទួល​ប្រេង​ផ្ដល់​កម្លាំង​នៃជំនឿ​ពី​លោក​អភិបាល​ និង​ទទួល​កន្សែងពណ៌ស្វាយដែល​ជាសញ្ញាបញ្ជាក់ពីការ​កែប្រែចិត្ត​គំនិត​ថ្មី​ពី​បងធម៌ រួច​ចុះ​ឈ្មោះ​នៅក្នុង​បញ្ជីរ​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ។​

នៅក្នុង​ធម្មទេសនា​លោកអភិបាល​អូលីវី​យេ​ បាន​រំឭក​ដល់​បេក្ខជន​ និង​គ្រីស្ត​បរិស័ទ​​ទាំងអស់​ឲ្យ​ស្ដាប់ព្រះបន្ទូល រស់នៅ​តាម​ព្រះបន្ទូល រស់​នៅ​ជា​បងប្អូន​ក្នុង​ព្រះសហគមន៍​ និងអធិដ្ឋាន។ លោក​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នៅ​ក្នុង​ពិភព​លោក​នេះ​មាន​ការល្បួង​ជា ច្រើន   សូ​ម្បី​​ព្រះយេស៊ូក៏​មារមកល្បួងដែរ។

លោក​មាន​ប្រសាសន៍​ដោយ​លើក​បញ្ហា៣​មកបញ្ជាក់ គឺ​​ការល្បួង​ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​លោភលន់​ បញ្ហាទី២ ​​​ព្រះយេស៊ូ​ ទទួល​ការ​ល្បួង​​ឲ្យ​ទទួល​អំណាច​ និងបញ្ហាចុងក្រោយ​គឺ មារ​នាំព្រះយេស៊ូថ្វាយ​បង្គំ​ទ្រព្យ​សម្បត្តិ តែ​ព្រះយេស៊ូ​បដិសេធ រីឯ​យើង​សូម​​ឲ្យ​យើង​​​​គោរព​ប្រណិប័តន៍​​ព្រះជាម្ចាស់​ដូចព្រះយេស៊ូ​បានណែនាំ។​

បេក្ខជន សិលា ចាន់ ម៉ានុត បាន​និយាយថា ជំហានទី២នេះ​ពិតជាសប្បាយ​ចិត្ត​ខ្លាំង​ដោយ​ជិត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​នៅ​រាត្រី​បុណ្យ​ចម្លង​ខាង​មុខ​។

លោក​ម៉ានុត​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ពិធីនេះ ដោយ​ប្ដូរ​ពី​របៀប​រស់​នៅ​ និង​កែប្រែ​ចិត្ត​គំនិត​ដើម្បី​ទទួល​ជីវិត​រស់​នៅ​អស់​កលល្បជានិច្ច ដោយ​លាង​សម្អាតអត្តចរិក​ មាយាទ ឫកពារ​នៃ​ការរស់នៅ​របស់​ខ្ញុំ»។​

ចំណែក​ឯបេក្ខនារី សែត ឃុននារី បាន​បញ្ជាក់​ថា​ ដោយសារ​តែ​បាន​ឃើញ​ជីវិត​របស់គ្រីស្ត​បរិស័ទ​ចេះ​សហការ​គ្នា ចេះ​អប់រំ និង​លើកលែង​ទោស​ឲ្យ​គ្នា​ ណែនាំ​គ្នា​ដោយស្មោះ​ត្រង់​​និង​ភក្ដីភាព បាន​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​​ចិត្ត​ចូល​ក្នុង​ព្រះសហគមន៍ និង​ធ្វើជាគ្រីស្ត​បរិស័ទ ព្រម​ទាំង​មាន​គម្រោង​បង្រៀន​កុមារ​ឲ្យ​ស្គាលពីព្រះសហគមន៍​ផងដែរ។​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email