សិក្ខាសាលាស្តីអំពីបរិយាបន្នសង្គម សម្រាប់ជនងាយរងគ្រោះ

វិទ្យាស្ថានសន្តប៉ូលបានរៀបចំសិក្ខាសាលាស្រាវជ្រាវស្ដីអំពី “បរិយាបន្នសង្គមនៃប្រទេសកម្ពុជា” ដើម្បីបញ្ជ្រាបដល់និស្សិតដែលមានចំនួនប្រមាណជា ១៥០ នាក់ ឲ្យយល់ដឹងពីបរិយាបន្នសង្គមដោយគ្មានការរើសអើង។ សិក្ខាសាលានេះរៀបចំឡើងដោយមានការសហការជាមួយនឹងអង្គការការីតាសកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១ និង ១២ មីនា ២០១៥ នៅវិទ្យាស្ថានសន្តប៉ូលក្នុងស្រុកត្រាំកក់ខេត្តតាកែវ។

នៅក្នុងកិច្ចចាប់ផ្ដើមនៃអង្គសិក្ខាសាលា លោកផុនសុផលនាយកវិទ្យាស្ថានសន្តប៉ូលបានមានប្រសាសន៍នៅក្នុងកិច្ចស្វាគមន៍ថា នេះជាសិក្ខាសាលាស្រាវជ្រាវកម្រិតឧត្តមសិក្សាលើកទី 1 ដែលមានតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលចូលរួម។ លោកក៏បានបង្ហាញផងដែរអំពីគោលបំណងនៃសិក្ខាសាលានេះគឺ ផ្ដល់ឱកាសឲ្យនិស្សិតគិតអំពីបត្យាប័ននៅក្នុងប្រទេសកម្ពុជាដែលជាថ្មីនិងគ្របដណ្ដប់ដោយអត្ថន័យពេញលេញជាពិសេសចង់ឲ្យសិក្ខាកាមទាំងអស់មើលពីគោលនយោបាយរួមនៃបរិយាបន្នដែលមាននៅក្នុងកម្មវិធីសិក្សា។

រីឯលោកគឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជាបានមានប្រសាសន៍បង្ហាញអំពីសកម្មភាពនានាដែលអង្គការការីតាសបានចូលរួមលើកស្ទួយអោយមានបរិយាបន្នសង្គមនៅក្នុងប្រទេសកម្ពុជា គឺធ្វើយ៉ាងណាដើម្បីឲ្យមានភាពងាយស្រួលធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍។លោករតនាសង្ឃឹមថាសិក្ខាកាមនឹងជួយធ្វើអោយសង្គមរបស់យើងទៅជាសង្គមគំរូដើម្បីឲ្យជនពិការដែលគ្មានឱកាស ហើយមានឧបសគ្គ និងកំពុងតែទទួលរងនូវការរើសអើងអាចចូលរួមនៅក្នុងសង្គមនិងបានផលឬនឹងទទួលប្រយោជន៍ពីសង្គមដូចមនុស្សដែលមានកាយសម្បទាធម្មតាដែរ។

នៅក្នុងអង្គសិក្ខាសាលានាថ្ងៃទី ១ អង្គសិក្ខាសាលាបានផ្ដោតទៅលើវិស័យក៏ដូចជាស្ថាប័ន ៥ ដូចជា: វិស័យអប់រំ សាសនា ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាល។ ក្នុងសិក្ខាសាលាព្រឹកថ្ងៃនេះ មានវាគ្មិនចំនួន២រូបដែលបកស្រាយអំពីអត្ថន័យនៃបរិយាបន្ន និងបរិយាបន្នសង្គមគឺ លោក ចេក ចាន់នី ប្រធានស្ដីទីសមាហរណកម្មជនពិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បកស្រាយពីគោលនយោបាយរបស់រាជរដ្ឋាកម្ពុជា និងអ្នកស្រី ងួន សុភក្ត្រកន្និការ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បកស្រាយអំពីបរិយាបន្នសង្គមនៅក្នុងវិស័យអប់រំកម្រិតឧត្ដមសិក្សា។

ក្នុងពេលរសៀលមានប្រជុំចែកក្រុមដើម្បីពិភាក្សាទៅលើវិស័ទាំង៥ខាងលើនេះផងដែរ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email