ថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ បុណ្យព្រះហឫទ័យដ៏ពិសិដ្ឋរបស់ព្រះយេស៊ូ គឺជាឱកាសដ៏ល្អមួយ ដើម្បីចែករំលែកអំណោយទៅកាន់ក្រុម ២ ដែលមានអ្នកជំងឺ និងអ្នកផ្ទុកកេរោគអេដស៍ចំនួន៥០គ្រួសារនៅខេត្តតាកែវ៖ សេចក្ដូស្រឡាញ់ដែលហូរចេញពីព្រះហឫទ័យរបស់ព្រះយេស៊ូ គឺសម្រាប់មនុស្សទាំងអស់ ជាពិសេសសម្រាប់អ្នកតូចតាចជាងគេ។
សូមថ្លែងអំណរគុណដល់អង្គការការីតាសកម្ពុជា ដែលបានជួយឧបត្ថម្ភ សូមថ្លែងអំណរគុណដល់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ ដែលបានទទួលស្វាគមន៍ពួកយើងទាំងអស់គ្នានៅក្នុងបរិវេណដ៏ធំ។ ដូច្នេះយើងអាចគោរពទៅតាមការរក្សាគម្លាតពីគ្នា។ សូមថ្លែងអំណរគុណដល់មន្ទីរធម្មការ និងសាសនាខេត្តតាកែវ ដែលបានចូលរួមសហការផងដែរ។
សូមជូនពរ និងប្រទានព្រះពរដល់អស់បងប្អូន!
លោកអភិបាល អូលីវីយេ