ព្រឹត្តិបត្រជីវិត លេខ ៥១

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញបើក​ឆ្នាំ​មហាករុណាទិគុណ​២០២៥

ក្នុង​ថ្ងៃបុណ្យ​ព្រះយេស៊ូ​សម្តែង​ឋានៈរបស់​ព្រះអង្គ​ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ជា​អភិបាល​នៃ​ភូមិភាគ​ភ្នំពេញ​បាន​ប្រកាស​បើក​ឆ្នាំ​មហាករុណាទិគុណសម្រាប់​ភូមិភាគ​ភ្នំពេញ​ កាលពីថ្ងៃទី​៤ ខែ​មករានៅ​មជ្ឈមណ្ឌល​សកម្មភាព​សម្រាប់​ភូមិភាគក្នុ​ងរាជធានីភ្នំពេញ ដែល​មានបូជាចារ្យបម្រើ​ការងារ​ក្នុង​តំបន់ និង​គ្រីស្ត​បរិស័ទ​ចូលរួម​ប្រមាណ​៥០០នាក់​ដែល​ជា​តំណាង​មក​ពី​ព្រះសហគមន៍នានា​ក្នុង​ភូមិភាគ។​ ឆ្នាំ​មហាករុណាទិគុណ​ ជាព្រឹត្តិការណ៍​ដ៏អស្ចារ្យដែល​បូជនីយេសក៍​ម្នាក់ៗ អាច​ទទួល​បាន​បទ​ពិសោធអំពី​ធម៌មេត្តាករុណា​ឥតព្រំដែន​របស់​ព្រះជាម្ចាស់​ ណែនាំ​ឲ្យ​យើង​អាច​ផ្សះផ្សារ​ជាមួយព្រះជាម្ចាស់​និង​ទទួល​បាន​ការ​លើកលែងទោស​ឲ្យរួច​ពី​បាប​ពេញ​លក្ខណៈ។ ឆ្នាំ​មហា​ករុណា​ទិគុណ ត្រូវ​បាន​បង្កើតឡើងរៀងរាល់២៥​ឆ្នាំ​ម្ដង តួយ៉ាង​នៅឆ្នាំ​​​២០០០ គ្រីស្តបរិស័ទ​​បាន​ទទួល​ឆ្នាំ​មហាករុណា​ទិគុណនេះ ប៉ុន្តែ​ ក្នុងឆ្នាំ២០១៦ សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ​បានបង្កើត​​ឆ្នាំមហាករុណាទិគុណនេះ​ជាលក្ខណៈពិសេស ហើយ​ក្នុង​ឆ្នាំ​នេះ កាលពីថ្ងៃទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០២៤​កន្លងទៅ យើង​ក៏​មាន​ឱកាស​ចូលរួម​ម្តងទៀត ដែល​ផ្តោត​សំខាន់​លើ​ «សេចក្តីសង្ឃឹម»ដែល​បាន​ប្រកាស​បើក​ដោយ​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ។ លោកអភិបាល​អូលីវីយ៉េ​បាន​ប្រកាស​យក​កន្លែង​ចំនួន​៤

ព្រះសហគមន៍​បឹងទំពន់​រំលឹក​ខួប​៣០ឆ្នាំ​ និង​បន្តធ្វើ​ជា​សាក្សីនៃក្តីសង្ឃឹម

ក្នុង​ឱកាស​ខួប​៣០​ឆ្នាំ​នៃការកកើត​ព្រះសហគមន៍​បឹងទំពុន លោក​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍​ថា ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីឆ្លងឆ្នាំ២០២៥ យើងជួបជុំគ្នានៅព្រះសហគមន៍ព្រះកុមារយេស៊ូ ដែលប្រារព្ធខួប​៣០ឆ្នាំនៃការចាប់ផ្តើមប្រកាសដំណឹងល្អនៅទីនេះ។   លោក​អភិបាល​មាន​ប្រសាសន៍​បន្ត​ថា លោក​សូម​អរព្រះគុណព្រះជាម្ចាស់សម្រាប់​អ្វីៗទាំងអស់ដែលបានកើតឡើងតាំងពីដើមរៀងមកជាមួយនឹងបងប្អូនប៉ុន្មាននាក់ ហើយរហូតដល់សព្វថ្ងៃនេះមានមហាគ្រួសារដែលមានស្នាដៃយ៉ាងច្រើន អំពី​ធម៌មេត្តាករុណារបស់​ព្រះជាម្ចាស់ មាន​ផ្នែកសុខភាពជួយ​ដល់​អ្នកជំងឺ មាន​ការ​អប់រំ​សិក្សា​ សម្រាប់​យុវជន​និង​អ្នកមាន​ពិការភាពផង។ «ក្នុងតំបន់នេះយើងបានបង្ហាញ​អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់» លោកអភិបាល​អូលីវីយ៉េ​បន្ថែមថា  លោក​សូមជូនពរដល់គ្រីស្តបរិស័ទឲ្យ​​បន្តប្រកាសដំណឹងល្អ ឲ្យបន្តធ្វើជាសាក្សី​នៃសេចក្ដីសង្ឃឹម ឲ្យបន្តស្តាប់ឮតម្រូវការរបស់បងប្អូនដើម្បីឲ្យយើងរួមគ្នាកសាងគ្រួសាររបស់ព្រះយេស៊ូគ្រីស្ត​នៅក្នុងព្រះសហគមន៍របស់យើង និងសម្រាប់បងប្អូនឯទៀតទៀត ដែល​ចេញចូលនៅទីនេះដើម្បីមើលឃើញពន្លឺមួយ​សម្រាប់ជីវិតរបស់គេ។ កម្មវិធី​ខួប​៣០​ឆ្នាំនេះ បាន​រៀបចំ​ឡើង​កាលពីថ្ងៃទី​៤ ខែមករា​កន្លងទៅ នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពន់

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

Subscribe to our newsletter

Don't miss new updates on your email