សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៨ នាក់របស់សាលាចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ទទួលបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះបើយោងតាមលទ្ធផលដែលបានបូកសរុបដោយសាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជាស្ថាបនិក និងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលាមាន៨នាក់ជាប់និទ្ទេសA ស្មើនឹង២២,២២ភាគរយនៃសិស្ស៣៦នាក់។ លោកថា «នេះជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោកបញ្ជាក់ថា ជោគជ័យនេះបានដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា