ការរួបរួមនៃ​យុវជន​​ជាកម្លាំង​រប​ស់​ព្រះ​សហគមន៍

យុវជន៤៥នាក់មកពីអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល បាន​ចូល​រួម​​សិក្ខាសាលា​​យុវជនមួយរយៈ​ពេល​ពីរថ្ងៃពីថ្ងៃទី​២៨និង២៩ ខែសីហា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការរួបរួមនៃ​យុវជន​​ជាកម្លាំង​រប​ស់​ព្រះ​សហគមន៍» នៅព្រះវិហារសន្តសិលា (ពោធិ៍ធំ) ដែលដឹកនាំ​ដោយ​លោកបូជាចារ្យ ប៊ឺត។

ដោយមើលឃើញពីបញ្ហាជាច្រើនចំពោះយុវជនដែលមានពេលទំនេរច្រើន ប៉ុន្តែ​មិន​ទទួល​ព្រះកាយ​ដោយ​មិន​បាន​ស្រាយ​បាបរហូត​២ឆ្នាំ​ លោកបូជាចារ្យ ប៊ឺត បាន​លើកឡើងថា ដើម្បី​ធ្វើ​ឱ្យ​យុវ​ជន​ទាំង​នេះ​មាន​ជំនឿ​ដើម្បី​កសាង​ព្រះ​សងហគមន៍ លោក​បាន​អប់​រំ​ឱ្យ​គេ​យល់​ពី​អ្វី​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ជីវិត ហើយ​អ្វី​ដែលពួក​គេបាន​ឆ្លើយគឺ​គ្រួសារ ប៉ុន្តែ​លោក​ឃើញ​សកម្មភាព​របស់​គេប្រើ​ពេល​វេលា​​ពាក់​ព័ន្ធ​ជាមួយ​ទូរស័ព្ទ​​ច្រើន​ជាង​គ្រួសារ និងព្រះសហគមន៍​ទៅវិញ។​

លោកបូជាចារ្យ ​ប៊ឺត បាន​ថ្លែងបន្ថែមថា ជំនឿរបស់​យុវជន​ជាកម្លាំងដើម្បីកសាងព្រះសហគមន៍ ប៉ុន្តែ​ក៏​មិន​ភ្លេច​ចាស់ទុំ និងគំរូ​បទពិសោធ​​​ន៍របស់ពួកគាត់ដែរ។

លោកបាន​ធ្វើ​ការណែនាំ​ដល់​យុវជន​ទាំងនេះថា ៖​ «ត្រូវការពារជីវិតរបស់យើង។ យើង​ជាកូន​របស់​ព្រះ​ជា​ម្ចាស់​ត្រូវតែមានពេលវេលាអធិដ្ឋានសូមព្រះអង្គជួយបញ្ចប់កូវីដសម្រាប់​ខ្លួន​យើង គ្រួសារ​​​យើង និងត្រូវ​ធ្វើ​សកម្មភាពរបស់​យើងក្នុង​នាម​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់»។

លោក​បូជាចារ្យ បញ្ជាក់​ថា ទោះបី​ចប់​សិក្ខាសាលានេះក្ដី ក៏លោក​នៅតែ​បន្ត​ណែនាំ​ពួក​គេ​តទៅមុខទៀត។

យុវជន ម៉ៅ វាសនា មកពីព្រះវិហារសន្តសិលា (ពោធិ៍ធំ) បានឱ្យដឹងថា សិក្ខាសាលា​ពីរ​ថ្ងៃ​នេះ បានជួយ​ឱ្យយុវជនអាចចូលរួមជាមួយគ្នាទាំងអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល។ លោក​បាន​ថ្លែងថា ៖ «ការ បណ្ដុះ​គំនិតដល់ខ្ញុំឱ្យលែងខ្ជិល ដោយ​បាន​ឃើញ​ការរួបរួម​ចូលគ្នារវាងយុវជនតាមព្រះសហគមន៍ទាំងនេះ បាន​ធ្វើឱ្យ​ខ្ញុំ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅមុខ​ទៀត​ដើម្បីជួយព្រះសហគមន៍។ ក្រោយពីសិក្ខាសាលានេះ ខ្ញុំនឹង​ចុះ​ទៅតាម​ផ្ទះ​យុវជន​ដែល​ឃ្លាត​ឆ្ងាយពី​ព្រះសហគមន៍ ដើម្បីលួងលោមពួកគាត់​ឱ្យវិលត្រលប់រកព្រះ​សហ​គមន៍វិញ»។

សិក្ខាសាលានេះក៏ជា​ឱកាសមួយ​ដើម្បី​ឱ្យ​យុវជន​ទាំងនោះ​បាន​ទទួល​អគ្គសញ្ញាលើកលែងទោស និង​អាច​ទទួល​ព្រះកាយ​ឡើងវិញ​ផងដែរ៕                                                                 

ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email