កាតូលិកកំពត អធិដ្ឋានសម្រាប់មរណបុគ្គល និងចែកទានដល់អ្នកខ្វះខាត

ព្រះវិហារសន្ត អូគូស្តាំង ព្រះសហគមន៍កាតូលិក ទីរួមខេត្តកំពត បានប្រារព្ធ ពិធីអធិដ្ឋាន សម្រាប់មរណបុគ្គលទាំងឡាយ និងការចែកទានជាគ្រឿងបរិភាគជូនដល់បងប្អូនខ្វះខាតចំនួន១៨គ្រួសារ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ។ 

ប្រជាពលរដ្ឋខែ្មរដែលកាន់ព្រះពុទ្ធសាសនា កំពុងប្រារព្ធពិធីកាន់បិណ្ឌ ហើយនឹងប្រារព្ធបុណ្យភ្ជំបិណ្ឌនាពេលខាងមុខឆាប់ៗនេះ។ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា មានជំនឿយ៉ាងមាំលើព្រះគ្រីស្តយេស៊ូ ក៏បានប្រារព្ធពិធីនឹករលឹកដល់មរណបុគ្គលក្នុងរដូវដាក់បិណ្ឌនេះ ដើម្បីនឹករលឹកដល់វិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជនដែលបានចែកស្ថានទៅហើយ។ បងប្អូនគ្រីស្តបរិស័ទកាតូលិក អធិដ្ឋាន ថ្វាយទៅព្រះជាម្ចាស់ សូមសេចក្តីប្រោសប្រណីពីព្រះជាម្ចាស់ ជាព្រះបិតា ចំពោះវិញ្ញាណ្ឌក្ខន្ធ ញាតិមិត្តទាំងឡាយដែលចែកស្ថានទៅ សូមព្រះអង្គទទួលអ្នកទាំងនោះនៅស្ថានបរមសុខរួមជាមួយព្រះអង្គ។ ក្នុងពិធីនោះគ្រីស្តបរិស័ទប្រកាសជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួនលើព្រះគ្រីស្ត។

ក្នុងធម្មទេសនា លោកបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍កាតូលិកតំបន់កំពត យ៉ាំងលូកា តាវូឡា បានលើកឡើងថា ក្នុងឱកាសនេះយើងសប្បាយចិត្តដោយដឹងថា ព្រះជាម្ចាស់ស្តាប់ពាក្យទូលអង្វររបស់យើង។ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា យើងជឿសង្ឃឹមថា ព្រះអង្គនឹងប្រទានសេចក្តីសុខសាន្ត ព្រមទាំងទទួលវិញ្ញាណ្ឌក្ខន្ឌ ជីដូនជីតា ឪពុកម្តាយអ្នកមានគុណទាំងឡាយរបស់យើងនៅស្ថានបរមសុខដែរ។

លោកបន្តថា យើងក៏អរគុណព្រះជាម្ចាស់ចំពោះអ្វីៗដែលល្អដែលអ្នកទាំងនោះបានប្រព្រិត្តរួមជាមួយយើង សុទ្ធតែប្រកបដោយសេចក្តីស្រឡាញ់ ដែលមានក្នុងជំរៅដួងចិត្តរបស់យើង និងមិនអាចបំភ្លេចបានផងដែរ។ យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតរបស់ពួកគាត់។

ប៉ុន្តែលោកបូជាចារ្យក៏បានបញ្ជាក់ប្រាប់បងប្អូន និងរំលឹកបងប្អូនគ្រីស្តបរិស័ទថា ទោះបីយើងបានឃើញសេចក្តីល្អជាច្រើន ដោយសេចក្តីស្រឡាញ់ យើងគិតថាគាត់ទៅនៅស្ថានបរមសុខហើយ។ តែមនុស្សយើងមានភាពទន់ខ្សោយ យើងត្រូវការពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណាស្រឡាញ់របស់ព្រះយេស៊ូ ចំពោះយើងម្នាក់ៗ។ ក្នុងរដូវកាលបុណ្យភ្ជំបិណ្ឌរលឹកថ្ងៃណាមួយយើងនឹងស្លាប់ដែរ ចឹងយើង ត្រូវត្រៀមខក្នុងជីវិតរបស់យើងដើម្បីជួបជាមួយព្រះជាម្ចាស់។ ព្យាយាមលះបង់អ្វីដែលនាំឲ្យយើងប្រព្រិត្តអំពើបាប និងរស់នៅប្រកបដោយសេចក្តីស្រឡាញ់។ រស់នៅដោយចេះលើកលែងទោស។ រស់នៅដោយមានគំនិតល្អចំពោះបងប្អូនឯទៀតៗ។រស់នៅដោយចិត្តសប្បុរស។ ព្រោះចុងក្រោយព្រះបន្ទូលជួយបំភ្លឺយើងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យយើងតាមអ្វីដែលយើងប្រព្រិតចំពោះបងប្អូនឯទៀត។

ក្នុងអភិបូជានេះគ្រួសារ គ្រីស្តបរិស័ទនីមួយៗបឆនសរសេរឈ្នោះញាតិមិត្តទាំងអស់ ថ្វាយទៅព្រះតាមរយៈផ្សែងធុបដែលបានអុជរួមនឹងពាក្យសម្រាប់បុព្វការីជនទាំងអស់។ 

តាមការក្រោងទុកបន្ទាប់ពីអធិដ្ឋានអរព្រះគុណព្រះជាម្ចាស់ គណៈកម្មការព្រះសហគមន៍និងលោកបូជាចារបានចែកគ្រឿងបរិភោគចូនបងប្អូនខ្វះខាត ស្ត្រីមេយាយ អ្នកជំងឺ ចាស់ជរា និងអ្នកទីទាល់ក្រចំនួខ១៨គ្រួសារ។

កិច្ចការសប្បុរសធម៌ ជាសកម្មភាពដែលមិនអាចខ្វះបានរបស់គ្រីស្តបរិស័ទកាតូលិក ដែលបានរួមដំណើរជាមួយព្រះយេស៊ូ។ ចំពោះបុណ្យនឹករំលឹកដល់មរណបុគ្គលនិង សន្តបុគ្គលទាំងឡាយ ព្រះសហគមណ៍កាតូលិកសកលប្រារព្ធនៅថ្ងៃទី១-២ ដើមខែវិច្ឆការៀងរាល់ឆ្នាំ។ នៅប្រទេសកម្ពុជាបានទទួលការអនុញ្ញាត ឲ្យបុណ្យនឹករំលឹកដល់មរណបុគ្គលទាំងឡាយ ក្នុងថ្ងៃដែលពលរដ្ឋកម្ពុជាប្រារព្ធបុណ្យភ្ជំបិណ្ឌ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email