លោកអភិបាលអូលីវីយេ ៖ «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានស្រឡាញ់យើងដែរ»

ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច បានរៀបចំកម្មវិធីថ្វាយអភិបូជារំលឹកដល់មរណៈបុគ្គលដែលបានចែកឋានទាំងអស់ (បុណ្យភ្ជុំ) ក្រោមអធិប​តីភាពលោកអភិបាល អូលីវីយេ ព្រមទាំងមាន​ការចូលរួមដោយលោកបូជាចារ្យនិងគ្រីស្តបរិស័ទមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។

ក្នុងឱកាស គោរពមរណៈបុគ្គល លោកអភិបាល អូលីវីយេ បានណែនាំឲ្យបងប្អូនចូលនៅក្នុងសំណួរមួយយ៉ាងសំខាន់គឺ «សម្រាប់ជីវិតរបស់យើងដែលរស់នៅលើផែនដីនេះ តើអនាគតជីវិតរបស់យើងទៅណា?»។ លោកអភិបាលបានបន្តថា ប្រសិនបើយើងយកបទពិសោធន៍ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ តាមពិតវិធានការអនាម័យគឺជាធម្មជាតិរបស់មនុស្សតាំងពីយូរមកហើយ វាមិនមែនជាវិន័យថ្មីដែលយើងបង្កើតដោយសារមានជំងឺកូវីដ១៩ទេ។ ប៉ុន្តែ នៅប៉ុន្មានប្រទេសដោយសារប្រជាជនបានយកចិត្តទុកដាក់លាងដៃនិងអនុវត្តវិធានការអនាម័យច្រើនជាងមុន បានណែនាំឲ្យកាត់បន្ថយជំងឺផ្សេងៗជាច្រើន។

លោកមាន​ប្រសាសន៍​ក្នុង​ឱកសនោះថា៖ «ដូចគ្នាដែរ សម្រាប់គ្រីស្តបរិស័ទ​យកវិន័យរបស់ព្រះយេ​ស៊ូ​ដែលថា ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ឲ្យទៅជាធម្មជាតិរបស់យើង»។

លោកអភិបាល អូលីវីយេ ក៏បានណែនាំទៀតថាពេលផុតការរាតត្បាតជំងឺកូវីដ១៩ ឲ្យគ្រីស្តបរិស័ទប្រើសម្លេងតេទូរស័ព្ទដែលនិយាយថា «យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល» មកជា «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅ​វិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើង» វិញ ដើម្បីឲ្យមនុស្សយើងនឹកឃើញនិងត្រៀមខ្លួនពិតៗ ដោយសាររបៀបដែលយើងត្រៀមខ្លួនសម្រាប់កូវីដ១៩ ដើម្បីរស់នៅក្នុងសង្គមដែលមានបញ្ហាដដែលៗ។

លោកអភិបាល បានបន្ថែមទៀតថា យើងត្រូវប្រុងប្រយ័ត្ន ព្រោះថារបៀបដែលយើងកំពុងបង្កើតសង្គមថ្មី ជាសង្គមដែលបិទព្រំដែន ជាសង្គមដែលណែនាំឲ្យយើនៅឆ្ងាយពីគ្នា យើងបានបង្កើតរបៀបថ្មីដែលប្រហែលណែនាំឲ្យយើងអាត្មានិយមមែនទែន តែអ្នកជំងឺគេមិនចង់ឲ្យយើងមើលគេពីចម្ងាយ អ្នកក្រីក្រគេក៏មិនចង់ឲ្យយើងមើលគេពីចម្ងាយដែរ។

លោក​បាន​មាន​ប្រសាសន៍ថា ៖ «ប្រសិនបើ បងប្អូនបានស្តាប់ យើងរួមគ្នាកសាងជីវិតនៅថ្ងៃអនាគត ដោយស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះជាម្ចាស់ស្រឡាញ់យើង រួចហើយ យើងដឹងថាយើងមានអនាគតពិសេស ដែលព្រហជាម្ចាស់ថែរក្សាយើង ដែលព្រះជាម្ចាស់ស្រឡាញ់យើង ដែលព្រះជាម្ចាស់យកចិត្តទុកដាក់ដល់យើង ដើម្បីយើងរកឃើញសុភមង្គលអស់កល្បជានិច្ច»។

បន្ទាប់ពីថ្វាយអភិបូជារួចហើយ លោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់ ក៏បានដង្ហែរទៅមុខចេតីយ៍ដើម្បីអធិដ្ឋាននិងគោរពដល់បងប្អូនដែលបានចែកឋានទៅទាំងប៉ុន្មាន ដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់ពួកគាត់បានទៅឯព្រះបិតាដែលគង់នៅស្ថានបរមសុខ៕

ដោយ សុធីរិទ្ធ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email