គ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ប្រារព្ធពិធីបុណ្យភ្ជុំ រួមជាមួយប្រពៃណីខ្មែរតាមបែបកាតូលិក

នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ ២០២០ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យភ្ជុំ និងជាប្រពៃណីជាតិខ្មែរ ព្រះសហគមន៍កាតូលិក ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន ដែលមានគ្រីស្តបរិស័ទប្រមាណជិត៦០នាក់ បានចូលរួមប្ររព្ធពិធីនេះជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ដោយមានពិធីថ្វាយអភិបូជា និងអធិដ្ឋាន នឹករឭកដល់មរណៈបុគ្គលទាំងអស់ ដែលដឹកនាំដោយលោក ដាមីញ៉ាំងហ្វានឺ ជាបូជាចារ្យទទួលការខុសត្រូវព្រះវិហារព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង។

តាមការណែនាំរបស់លោកដាមីញ៉ាំង នៅក្នុងធម្មទេសនានាឱកាសនេះលោកបានមានប្រសាសន៍លើកយកអត្ថន័យនៃអត្ថបទព្រះគម្ពីរថា ទោះបីបងប្អូនរស់ក្ដី ស្លាប់ក្ដី សូមលើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកថា បុណ្យភ្ជុំ ជាដំណឹងល្អសម្រាប់យើងជាគ្រីស្តសាសនា ដោយសារសេចក្ដីក្នុងអង្គព្រះគ្រីស្តដែលជាប្រភពនៃជីវិត។

លោកដាមីញ៉ាំងបញ្ជាក់ថា សម្រាប់យើងជាគ្រីស្តបរិស័ទកាតូលិក ការបុណ្យភ្ជុំមិនមែនមានទេប៉ុន្មានថ្ងៃនេះទេ គឺយើងធ្វើជារៀងរាល់ថ្ងៃ ដោយការនឹករឭកដល់អស់បងប្អូនដែលបានលាចាកលោកនេះនៅក្នុងពិធីបុណ្យអភិបូជា ជារៀងរាល់ថ្ងៃ ដោយបងប្អូនគ្រាន់តែសរសេរឈ្មោះមរៈបុគ្គលទាំងនោះរួចដាក់នៅក្នុងស្រោមសំបុត្រដែលដាក់នៅខាងមុខព្រះវិហារ រួចប្រគល់ជូនលោកបូជាចារ្យដើម្បីអធិដ្ឋាននៅក្នុងពិធីថ្វាយអភិបូជា។

លោកបូជាចារ្យប្រកាសស្នើដល់គ្រីស្តបរិស័ទទាំងអស់ថា សូមបងប្អូនមកអធិដ្ឋាននឹករឭកដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានចែកឋានទៅ ដោយមិនមែនត្រឹមតែថ្ងៃបុណ្យភ្ជុំនេះទេ ប៉ុន្តែបងប្អូនអាចមកអធិដ្ឋាននៅទីនេះនៅថ្ងៃណាក៏បានប្រសិនបើបងប្អូនចង់ ដោយគ្រាន់តែបងប្អូនប្រាប់មកលោកបូជាចារ្យ ឬគណៈកម្មការព្រះសហគមន៍ នឹងបើសោរជូនបងប្អូនជានិច្ច។

លោកសិលា កាន់ប៊ុយ បានផ្ដល់នូវសាក្ខីភាពក្នុងនាមជាគណៈកម្មការព្រះគម្ពីរកម្ពុជាថា ទោះបីខ្ញុំជាគ្រីស្តបរិស័ទកម្ពុជា តែពិធីបុណ្យភ្ជុំជាបុណ្យប្រពៃណី ខ្ញុំអាចធ្វើដើម្បីចូលរួមជាមួយប្រពៃណីដោយតាមជំនឿរបស់ខ្ញុំជាគ្រីស្តសាសនា។ លោកបន្តថា នៅថ្ងៃនេះយើងបានប្រារព្វពិធីបុណ្យដើម្បីនឹករឭកដល់វិញ្ញាណក្ខខន្ធរបស់មរណៈបុគ្គលទាំងឡាយ និងសាច់ញាតិជាទីស្រឡាញ់ និងឪពុកម្ដាយរបស់យើង ជាឱកាសមួយដើម្បីអធិដ្ឋានអង្វរព្រះជាម្ចាស់សម្រាប់វិញ្ញាណក្ខខន្ធរបស់បុគ្គលទាំងនោះ ដោយសារតែពួកគាត់ផ្ទាល់ក៏ជាបុព្វបុរសរបស់យើង ហើយក៏ជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយសារពួកគាត់ទើបមានយើង។

ដូចនេះនាំឱ្យអរព្រះគុណព្រះជាម្ចាស់ និងនឹករឭកដល់ពួកគាត់។ ដូច្នេះក្នុងនាមជាគ្រីស្តបរិស័ទ ខ្ញុំមានអំណរសប្បាយដើម្បីចូលរួមនឹងបុណ្យប្រពៃណីនេះ ដើម្បីសម្ដែងនិងលើកតម្កើងព្រះជាម្ចាស់នៅក្នុងជំនឿរបស់ខ្ញុំ ហើយសូមជូនពរ និងរីករាយបុណ្យភ្ជុំតាមប្រពៃណីជាតិខ្មែរ។ បន្ទាប់ពីបញ្ចប់កម្មវិធី គ្រីស្តបរិស័ទទាងអស់ រួមជាមួយគណៈកម្មការព្រះសហគមន៍ ពិសារអាហារសាមគ្គីរួមជាមួយគ្នា ស្របទៅនឹងអត្ថន័យបុណ្យភ្ជុំ ដែលជាពិធីបុណ្យចួបជុំគ្រួសារ ហើយព្រះសហគមន៍ក័ជាមហាគ្រួសារតែមួយផងដែរ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email