កិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍

សកម្មភាពនៃកិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍ រវាងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានលោកអភិបាលអូលីវីយេជាអភិបាលបាន កសាងចំណងមេត្រីភាពយ៉ាងជិតស្និត រវាងព្រះសហគមន៍កាតូលិក ជាមួយវត្តអង្គមន្ត្រី ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកអភិបាលអូលីវីយេ រួមជាមួយព្រះសង្ឃ គណកម្មវត្ត បានរួមគ្នាដាំដើមឈើ និងស្មៅ រៀបចំសួន​នៅមុខរូបសំណាក់ដែលលោកអភិបាលបានប្រគេនដល់វត្តអង្គមន្ត្រី។

ព្រះសង្ឃលោកអាចារ្យ និងគណកម្មការវត្តអង្គមន្ត្រី បានថ្លែងអំណរគុណ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាប្រធានបរិស្ថានវត្តអង្គមន្ត្រី។

ព្រះគ្រូចៅអធិការវត្តមានសង្ឃដីថា លោកងភិបាលបានប្រគេន រូបសំណាក់ចំនួនបីមាន៖ រូបសំណាក់សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញាណោ)។ រូបសំណាក់ព្រះបាទ ជ័យ វរ្ម័ន ទី៧ និង រូបសំណាក់អភិរម្យ ក្រម ង៉ុយ។ ជាមួយគ្នានេះលោកក៏បាន  ប្រគេនដើមក្រញូង​ពីរដើម និងប្រគេនស្មៅ១០០ការ៉េ ដើម្បីធ្វើសួនច្បារមុខរូបសំណាក់។

សូមបញ្ជាក់ថា ក្នុងរដូវកាលនៃការការពារប្រយុទ្ធនឹងកូវីដ១៩ លោកអភិបាលអូលីវិយេ បានប្រគេន រោងកសិដ្ឋាន​ដាំបន្លែ និងបានជួយរៀបចំតាមស្តង់ដាបច្ចេកទេសផង។ ចំពោះព្រះសង្ឃ និងគណកម្មការវត្តអង្គមន្ត្រីក៏បាន ជូនដល់លោកអភិបាល នូវកញ្ចុះធ្វើពីឫស្សីមួយយ៉ាងស្អាតផងដែរនាពេលកន្លងទៅ និងបានដាក់ក្បែរកុដ្ឋលោកអភិបាល នៅព្រះសហគមន៍ភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់​ខេត្តតាកែវ។​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email