គ្រូអប់រំជំនឿ​ទទួលព្រះពរ និងបេសកកម្មសម្រាប់ដំណាក់កាលថ្មីក្នុងរដូវកាលកូវីដ១៩

ព្រះសហគមន៍សហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកសកម្មភាព អប់រំជំនឿកាតូលិករបស់ខ្លួនឡើងវិញ សម្រាប់ឆ្នាំ២០២០-២០២១ ក្រោមអធិតីភាពរបស់លោកអភិបាល អូលីវីយេ ជ្មិតហស្លេរ នាថ្ងៃទី៣-៤ ខែតុលា កន្លងទៅ។ ពិធីនេះបានប្រារព្ធធ្វើនៅ​ព្រះវិហារ សន្តសិលា និង សន្តប៉ូល ភ្នំពេញថ្មី។ 

ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានផ្អាកការជួបជុំបែបសាសនា ក្នុងនោះសកម្មភាពអប់រំជំនឿ សម្រាប់អ្នកឈ្វេងយល់អំពីព្រះយេស៊ូ ដូច​ជាក្រុម​មនុស្សពេញវ័យ យុវជន ជំទង់ និងកុមារ ក៏បានផ្អាក តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងមេរោគឆ្លង កូវីដ១៩ តាំងពី ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។ នៅចុងខែកញ្ញាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានអនុញ្ញាតការជួបជុំបែបសាសនាឡើងវិញ ដោយ​ប្រើ​វិធាន​សុវត្ថិភាព និងកាត់បន្ថយការជួបជុំមានសមាជិកច្រើន។

ដូនជីកាតូលិក បងស្រី ធារី អ្នកសម្របសម្រួល ការិយាល័យអប់រំជំនឿ និងគម្ពីរភូមិភាគភ្នំពេញបានឲ្យដឹងថា ការប្រារព្ធកម្មវិធីបើ​កវគ្គអប់រំជំនឿសម្រាប់ឆ្នាំថ្មី មិនអាចជួបជុំរួមគ្នាទាំង៩មណ្ឌលសកម្មភាពនោះឡើយ គឺធ្វើតាមដំណាក់កាល​។ សម្រាប់ថ្ងៃទី៣-៤ ខែតុលា ប្រារព្ធសម្រាប់គ្រូអប់រំជំនឿ នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ភ្នំពេញខាងជើង តាខ្មៅ និងមណ្ឌលសកម្មភាពភ្នំពេញថ្មី ដែលមានអ្នកចូលរួមប្រមាណ៤០នាក់។ 

បងស្រីធារី បន្តថា ការជួបជុំពីរថ្ងៃនេះ គ្រូទាំងអស់ បានចែករំលែក និងស្តាប់បទពិសោធអប់រំបន្តជំនឿ​ទៅវិញទៅមក ស្តាប់ការណែនាំ និងលើកទឹកចិត្តពីលោកអភិបាល និងទទួលផែនការពីការិយាល័យ អប់រំជំនឿ និងគម្ពីរភូមិភាគភ្នំពេញ។ 

បងស្រី​បន្ត​ថា ក្នុងកម្មវិធីនោះ លោកអភិបាល អូលីវីយេ បានប្រទានពរ និងចាត់ឲ្យគេឲ្យទៅក្នុងបេសកកម្មជាគ្រូអប់រំជំនឿ។ ពិធីនេះ ជួយឲ្យគ្រូអប់រំជំនឿ យកចិត្តទុកដាក់អំពីបេសកកម្មរបស់គេ។ 

ក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ មានប្រសាសន៍និងលើកទឹកចិត្តដល់គ្រូអប់រំជំនឿថា «បេសកកម្មរបស់គ្រូអប់រំជំនឿ គឺជាបេសកកម្មដែលព្រះសហគមន៍ប្រគល់ឱ្យគ្រូអប់រំជំនឿ ដោយមានព្រះវិញ្ញាណគង់នៅ»។ 

ក្នុងនោះលោកអភិបាលក៏បានរំឭកឲ្យគ្រូម្នាក់ៗយកចិត្តទុកដាក់ដូចជា រៀបចំមេរៀននិងទីកន្លែងបង្រៀន​ឲ្យ​ហ្មត់ចត់  ត្រូវតែរៀនបន្ថែមនិងពង្រឹងជំនឿខ្លួនឯង​ដោយចូលរួមការសិក្ខាសាលា រឺការណែនាំរបស់ព្រះសហគមន៍ ផ្ដល់សក្ខីភាពនិង​ត្រូវ​ធ្វើដំណើររួមជាមួយអ្នកឈ្វេងយល់ និង​ត្រូវ​ណែនាំឱ្យពួកគាត់មានបទពិសោធន៍ផ្ទាល់និងរស់នៅយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ដោយយកព្រះសហគមន៍ជាទីពឹង។

ពិតមែន ការអប់រំនឿ គឺត្រូវអប់រំ អំពីជំនឿ ហេតុនេះមិនគ្រាន់តែប្រើចំណេះដឹងប៉ុណ្ណោះទេ គឺត្រូវពីលើជំនឿ ដោយភ្ជាប់នឹងជីវិតផ្ទាល់ខ្លួន។ នេះ​ជា​ការ​បញ្ជាក់​ពី​លោកដួង សាវង់ ប្រធានការិយាល័យអប់រំជំនឿព្រះសហគមន៍កាតូលិកកម្ពុជា។ លោក​មានប្រសាសន៍ថា គ្រូអប់រំត្រូវយកចិត្តទុកដាក់ជាមួយបងប្អូនដែលមកទទួលការអប់រំជំនឿ។ ជាពិសេស ឲ្យបងប្អូនយកចិត្តទុកដាក់អំពីការអធិដ្ឋាន អំពីព្រះបន្ទូល ដោយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ លោកថា ជំនឿមិនមែនចំណេះដឹងផ្សេងពីការរស់នៅ ដូច្នេះការ​អប់រំជំនឿគឺ​ជា​ត្រូវ​ប្រែក្លាយ​ជីវិតរស់នៅ​របស់បងប្អូនផ្ទាល់។

ការអប់រំជំនឿ គ្រូទាំងអស់ក៏ត្រូវយកចិត្តទុកដាក់ជាមួយ ព្រះគម្ពីរ អានព្រះបន្ទូលជាប្រចាំ។ នេះជាការលើកឡើងរបស់លោក កាន់ ប៊ុយ ជាសមាជិកគណៈកម្មការព្រះគម្ពីរកាតូលិកកម្ពុជា។ លោកថា ព្រះគម្ពីរមានសារៈសំខាន់ សម្រាប់កម្មវិធីអប់រំជំនឿ​ដោយមានគរុកោសល្យ ឈ្វេងយល់អំពីព្រះបន្ទូល ដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើង។ ឲ្យយើងមានវិធីសាស្ត្រនាំព្រះបន្ទូល ហើយព្រះបន្ទូលទាំងអស់នោះ ហើយដែលជួយឲ្យយើងយល់ពីការអាថ៌កំបាំងនៃដំណឹងល្អ អំពីការសង្គ្រោះ សម្រាប់យើងផ្ទាល់ជាអ្នកណែនាំ និងសម្រាប់បងប្អូនដែលមកទទួលការជំនឿ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email