ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់លើជនរងគ្រោះដោយសារទឹកជំនន់

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស៊ែ្ល បានចេញសេចក្ដីអំពាវនាវដល់គ្រីស្តបរិស័ទភូមិភាគភ្នំពេញឱ្យអធិដ្ឋានសម្រាប់មនុស្សទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រៀមខ្លួនដើម្បីដើម្បីបញ្ចេញសកម្មភាពមេត្តាករុណាទៅតាមតំបន់នីមួយៗ។ លោកអភិបាល « ចូរយើងអធិដ្ឋានសម្រាប់មនុស្សទាំងអស់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ សូមត្រៀមខ្លួនដើម្បីបញ្ចេញសកម្មភាពផងដែរ។»

នៅក្នុងថ្ងៃនេះដែរ លោកអភិបាលអូលីវីយេបានធ្វើជាគំរូន័យការអធិដ្ឋាននេះ ដោយលោកបានថ្វាយអភិបូជានៅព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំដែលជាទឹកដីមរណសាក្សីនៃគ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសកម្ពុជា ដើម្បីទោះអង្វរព្រះជាម្ចាស់សម្រាប់មនុស្សដែលរងគ្រោះដោយសារទឹកជំនន់និងសម្រាប់ការិយាល័យទាំង ៩ របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញផងដែរ។

ព្រះសហគមន៍កាតូលិក តែងតែយកចិត្តទុកដាក់លើអ្នកតូចតាច និងជនងាយរងគ្រោះ តាមរយៈគណៈមក្មការព្រះសហគមន៍ផ្ទាល់ ក៏ដូចជាតាមរយៈអង្គការនានារបស់ព្រះសហគមន៍កាតូលិកផងដែរ។

តាមសេចក្តីជូនដំណឹងរបស់កហក្រសួងធន់ធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ថ្ងៃទី១១ និង១២ ខែតុលា កន្លងមក ប្រទេសកម្ពុជាបានទទួលរងនូវសម្ពាធព្យុះទី១៥ ដែលមានឈ្មោះថា “លីនហ្វា” បានបង្កឲ្យមានទឹកជំនន់ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាជាពិសេសបែកប៉ែកខាងពាយ័ព្យនៃរាជាណាចក្រកម្ពុជា។ តាមបាយការណ៍របស់ អាជ្ញាធរជាតិគ្រោះមហន្តរាយ ព្រឹកថ្ងៃទី១២នេះ ទឹកជំនន់ដែលបង្កឡើងដោយព្យុះទី ១៥នេះ បានធ្វើឲ្យប៉ះពាល់ដល់១៦ ខេត្ត រាជធានី មានស្រុកចំនួន៥៣ ឃុំចំនួន១៨៨ និង មនុស្ស២៧២៩០គ្រួសារ ហើយក្នុងនោះប្រជាជនដែលត្រូវបានជម្លៀសមានចំនួន ២៤០១គ្រួសារ នឹងធ្វើឲ្យប៉ះពាល់ផ្ទះចំនួន២៤៩៣៦ខ្នង។ គ្រោះមហន្តរាយនេះបាទធ្វើឱ្យខូចខាតផ្ទះចំនួន១៦ខ្នង ប្រជាជន ៩នាក់ត្រូវបាត់បង់ជីវិត និងរងរបួសចំនួន២នាក់ផងដែរ។

ប្រភពដដែលបន្តថា ក្រៅពីផលប៉ះពាល់ទៅលើប្រជាជនខាងលើ ទឹកជំនន់នេះក៏បានបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាវិស័យកសិកម្ម វត្តអារាម និងសាលារៀនផងដែរ។

តាមក្រសួងធន់ធានទឹក និងឧត្តុនិយម ពីថ្ងៃទី ១២ រហូតដល់ ១៥ កម្ពុជាអាចនឹងទទួលរងនូវព្យុះទី ១៦ ដែលមានឈ្មោះថា ណាងកាផងដែរ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email