អភិបូជាបើកឆ្នាំសិក្សាថ្មីរបស់ទេវវិទ្យាល័យ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកទាំងបីភូមិភាគ ដោយមានលោកបូជាចារ្យ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទមួយចំនួនបានចូលរួម ដើម្បីលើកទឹកចិត្តដល់និស្សិតទេវវិទ្យាល័យ នាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ធ្វើនៅព្រះសហគមន៍សន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី៕

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ
















