នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោកអភិបាល អូលីវីយ៉េ បានដឹកនាំការប្រជុំនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រ សាវីយ៉េ (ចំប៉ា) ដែលមានការចូលរួមពីលោកបូជាចារ្យ បងប្រុសបងស្រី និងគណ:កម្មការតាមព្រះសហគមន៍កាតូលិកក្នុងមណ្ឌលសកម្មភាពទន្លេមេគង្គនិងទន្លេបាសាក់ ប្រហែលជិត៤០នាក់។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលបានរំលឹកដល់លោកបូជាចារ្យ បងប្រុសបងស្រី និងគណៈកម្មការទាំងអស់ ឲ្យរិះគិតអំពីសារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងរកមធ្យោបាយក្នុងជួយបងប្អូនដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ១៩ វិបត្តិនៃទឹកជំនន់ និងវិបត្តិនៃជំងឺគ្រុនឈិក នៅក្នុងតំបន់ ដើម្បីឲ្យព្រះសហគមន៍ចូលរួមយ៉ាងសកម្មក្នុងជីវិតរបស់ប្រជាជនកម្ពុជា៕

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ












