សិក្ខាសាលាស្តីពីវិជ្ជាជីវៈសារព័ត៌មាន និងបច្ចេកទេសថតរូប ដែលរៀបចំដោយការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក សម្រាប់សិក្ខាកាមដែលមកពីការិយាល័យ និងព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពទាំងប្រាំបួន ក្នុងភូមិភាគភ្នំពេញចំនួន២២រូប ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដែលធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី បានបញ្ចប់ដោយជោគជ័យ សូមអរគុណ សិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ជាមួយគ្នា យើងនឹងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងៗរបស់ព្រះសហគមន៍ក្នុងភូមិភាគភ្នំពេញរបស់យើងអោយបានទូលំទូលាយ៕

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ


























