ក្រុមគ្រូអប់រំជំនឿនៅព្រះវិហារសន្តយ៉ូសែបជុំគិរីទទួលព្រះពរក្នុងថ្ងៃបើកឆ្នាំសិក្សាថ្មីនៃកម្មវិធីអប់រំជំនឿនាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក យ៉ាំង លូកា ជាបូជាចារ្យទទួលបន្ទុកដឹកនាំក្នុងមណ្ឌលសកម្មភាពកំពតនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។នៅក្នុងកម្មវិធីនេះដែរក៏មានការចែកជាសៀវភៅមេរៀនដេីម្បីដល់គ្រូអប់រំជំនឿដើម្បីងាយស្រួលក្នុងការបង្រៀននិងប្រកាសដំណឹងល្អដល់បងប្អូនឯទៀតៗ ដោយមានការចូលរួមពីសំណាក់បងប្អូនដែលជាគ្រីស្តបរិស័ទ ក្រុមយុវជន មេកាយរិទ្ធ នឹងបងប្អូនដែលកំពុងឈ្វេងយល់ ប្រមាណជាង ៤០ នាក់ផងដែរ។
អត្ថបទនិងរូបភាពដោយ៖ នុត សិលា (ចាន់ ម៉ានុត យុវជនមកពីព្រះសហគមន៍កោះស្លា)

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ










