ក្រុមសង្គហ:នៃព្រះសហគមន៍សន្តយ៉ូសែបជុំគិរីបាននាំយកគ្រឿងបរិភោគមួយចំនួនជូនដល់ក្រុមគ្រួសារក្រីក្រចំនួន 4 គ្រួសារ ក្នុងឱកាសចុះសួរសុខទុក្ខ នាថ្ងៃទី 26 តុលាឆ្នាំ 2020 នេះ។ កម្មវិធីចុះសួរសុខទុក្ខ ក៏ដូចជាការចូលរួមរំលែកមរណៈទុក្ខនេះធ្វើឡើងជារៀងរាល់ខែ ដើម្បីចែករំលែកសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ជាមួយបងប្អូនឯទៀតឯទៀតៗនៅតាមភូមិនានាក្នុងស្រុកជុំគិរី។
អត្ថបទនិងរូបភាពដោយ៖ លិន សីហា (គ្រីស្តបរិស័ទនៅព្រះសហគមន៍ជុំគិរី)

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ












