ក្រុមយុវជន និងក្រុមកាយឫទ្ធិនៃព្រះវិហារសន្តប៉ូលកោះស្លា បានជួបជុំគ្នាដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងការដឹកនាំ និងរៀបគម្រោងការរបស់ខ្លួនក្នុងខែវិច្ឆិកា ខាងមុខនេះដោយមានប្រធានក្រុមយុវជនចំនួន6នាក់ នាថ្ងៃទី25 ខែតុលា ឆ្នាំ2020 នៅព្រះសហគមន៍កោះស្លា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្កើតកម្មវិធីជួបជុំរវាងក្រុមយុវជននិងក្រុមកាយរិទ្ធិ ដោយណែនាំបន្ថែមទៅលើការរក្សាអនាម័យ ការថែទាំសុខភាព ការពង្រឹងសមត្ថភាពនិងចំណេះដឹង ការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក និងចុះជួយកុមារកំព្រាព្រមទាំងចាស់ជរានៅតាមភូមិផងដែរ។
អត្ថបទនិងរូបភាពដោយ៖ នុត សិលា (ចាន់ ម៉ានុត យុវជនមកពីព្រះសហគមន៍កោះស្លា)

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ




