ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ

ការិយាល័យសិល្បៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រៀបចំសិក្ខាសាលាស្ដីអំពី សិល្បៈ និងតន្ត្រី រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃ១ វិច្ឆិកា ២០២០ ដើម្បីជួយលើកកម្ពស់វប្បធម៌ខ្មែរនៅតាមព្រះសហគមន៍ និងអាចប្រកាសដំណឹងល្អតាមរយៈសិល្បៈ។

អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅនៅភូមិចំការទៀង ក្នុងព្រះវិហារសន្តីម៉ារីញញឹម នៃមណ្ឌលសកម្មភាពតាកែវ ដោយមានសិក្ខាកាមសរុបចំនួន៦៧នាក់ មកពីមណ្ឌលសកម្មភាពទាំង ៩ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។

ក្នុងឱកាសនេះដែរ លោកអូលីវីយេ ជ្មិតហស្លេរ៍អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលានេះថា សូមឲ្យសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រកាសដំណឹងល្អតាមរយៈសិល្បៈ ព្រោះសិល្បៈបានចូលយ៉ាងជ្រៅនៅក្នុងដួងចិត្តប្រជាជនខ្មែរ។

ក្នុងនោះ លោកអភិបាលបានណែនាំ២ចំណុចដល់សិក្ខាកាម និងគ្រីស្តបរិស័ទទាំងអស់ ឱ្យចេះទទួលយកសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងចែករំលែកដល់បងប្អូនឯទៀតៗឲ្យដូចទុយោបង្ហូរទឹក ហើយចេះរស់នៅក្នុងសេចក្ដីសង្ឃឹម ដោយជម្រះចិត្តគំនិតរបស់ខ្លួនដោយយកព្រះគ្រីស្តជាគំរូ និងរស់នៅដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់មនុស្សលោក។

លោក អ៊ុំ សាមាន ជាប្រធានការិយាល័យសិល្បៈភូមិភាគភ្នំពេញ បានឱ្យដឹងថា ទិសដៅនៃការធ្វើសិក្ខាសាលាសិល្បៈនេះគឺ ចង់ឱ្យព្រះសហគមន៍ទាំងអស់នៅភូមិភាគភ្នំពេញ ជាពិសេសគឺក្រុមយុវជនចេះរបាំបុរាណ ប្រពៃណី និងយីកេ។

លោកបញ្ជាក់ថា យើងសម្រេចជ្រើសរើសយីកេមកបង្ហាត់ រីឯរបាំប្រជាប្រីយ៍ យើងបានលើកយករបាំនេសាទមកបង្ហាត់ ហើយរបាំបុរាណយើងមានរបាំជូនពរ និងចុងក្រោយគឺរបាំឱ!ដួងចន្ទ។ លោកសាមានបន្ថែមថា ដោយសានៅក្នុងឆ្នាំនេះទាំងព្រះសហគមន៍ និងក្រសួងសិល្បៈផ្ដោតទៅលើល្ខោនយីកេ។

លោកសង្ឃឹមថាសិក្ខាកាមនឹងអាចបង្រៀនបន្តនូវចំណេះដឹងនេះដល់យុវជនដទៃទៀត និងសង្ឃឹមថាគ្រប់សកម្មភាពដែលបានធ្វើ នឹងជួយពួកគាត់ឲ្យចេះនិងចាំគ្រប់ក្បាច់បាត ក្បាច់ធំៗ ជាពិសេសអាចបំបែកក្បាច់បន្ថែម តាមអ្វីដេលពួកគាត់ចង់សម្ដែង ដូចជារឿងព្រះយេស៊ូប្រសូតជាដើម។

លោកក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលអូលីវីយេ ដែលតែងតែយកចិត្តទុកដាក់ក្នុងការបង្កើតឱ្យមានសិក្ខាសាលានេះ និងជំរុញឱ្យមានការថែរក្សាសម្បត្តិវប្បធម៌របស់ខ្មែរ ជាពិសេសយើងអាចបង្ហាញសេចក្ដីស្រឡាញ់ និងប្រកាសដំណឹងល្អតាមរយៈសិល្បៈផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email