កុមារ៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត

កុមារ៤រូបទទួលអគ្គសញ្ញាជ្រមុជទឹក និងកុមារ៤រូបផ្សេងទៀតទទួលព្រះកាយព្រះគ្រីស្តលើកដំបូង ក្រោមអធិបតីភាព លោកអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនិងលោកបូជាចារ្យទទួលខុសត្រូវ ធ្វើនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង នាព្រឹកថ្ងៃទី១០ មករា ២០២០ ដែលត្រូវនឹងថ្ងៃ បុណ្យរំឭកដល់ព្រះយេស៊ូទទួលពិធីជ្រមុជទឹកនៅទន្លេយ័រដាន់។

ក្នុងឱកាសនោះលោកអភិបាលអូលីវីយ៉េ បានជម្រុញឲ្យឪពុកម្ដាយ និងព្រះសហគមន៍យកចិត្តទុកដាក់អប់រំនិងណែនាំកូនៗរបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីឱ្យពួកគេស្គាល់ព្រះយេស៊ូ ដូចព្រះនាងម៉ារី និងលោកយ៉ូសែប ដែលបានធ្វើដំណើរបន្តិចម្ដងៗជាមួយព្រះយេស៊ូ ដើម្បីស្គាល់ព្រះជាម្ចាស់។ ពិធីជ្រមុជទឹក គឺបេក្ខជនទទួលជីវិតថ្មីនៅក្នុងព្រះនាម ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ បេក្ខជនទទួលអត្តសញ្ញាណថ្មី គឺសេចក្ដីពិតដោយភ្ជាប់ជាមួយព្រះជាម្ចាស់អស់មួយជីវិត។ នេះបើតាមការបញ្ជាក់របស់លោកអភិបាល។ លោកបានក្រើនរំឭកដល់គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ស្រឡាញ់ព្រះជាម្ចាស់ អនុវត្តតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ និងថែរក្សាសេចក្ដីស្រឡាញ់ដែលទទួលបានពី ព្រះជាម្ចាស់។

ក្រោយពីបញ្ចប់ធម្មទេសនា ព្រះសហគមន៍ប្រកាសហៅក្រុមគ្រួសារនាំកុមារដែល នឹងទទួលអគ្គសញ្ញាជ្រមុជទឹក ដើម្បីសួរបញ្ជាក់ពីជំនឿឡើងវិញ។ បន្ទាប់ពីកុមារទាំងនោះបានទទួលអគ្គសញ្ញាជ្រមុជទឹក លោកអភិបាលបានលាបប្រេងគ្រីស្មា ដើម្បីផ្ដល់កម្លាំង នៃជំនឿដល់កុមារទាំងនោះ ហើយព្រះសហគមន៍បានបំពាក់កន្សែងសដល់កុមារ ដែលជានិមិត្តរូបបំពាក់ព្រះយេស៊ូនៅក្នុងជីវិតរបស់គ្រីស្តបរិស័ទថ្មីនេះអស់មួយជីវិត និងប្រគល់ទៀន ដែលកំពុងឆេះតំណាងឱ្យព្រះពន្លឺរបស់ព្រះយេស៊ូ ដើម្បីបំភ្លឺដំណើរជីវិតរបស់ពួកគេ។

រីឯកុមារ៤រូបផ្សេងទៀតដែលបានទទួលព្រះកាយព្រះគ្រីស្តលើកដំបូង គឺជាកុមារដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីតូច តាមជំនឿរបស់ឪពុកម្ដាយ។ ជាទូទៅកុមារគ្រីស្តបរិស័ទអាចទទួលអគ្គសញ្ញានេះបាន នៅអាយុ៧ឆ្នាំឡើងទៅ។ បន្ទាប់ពីពិធីទាំងពីនេះបញ្ចប់ លោកអភិបាល លោកបូជាចារ្យ ព្រមទាំងក្រុមគ្រួសារ បានអធិដ្ឋានថ្វាយកុមារទាំង៨រូបទៅព្រះនាងម៉ារី ដើម្បីជួយថែរក្សាការពារ និងឲ្យកុមារទាំងនេះមានជំនឿដូចព្រះនាងម៉ារី៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email