នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីប្រជុំជាមួយលោកបូជាចារ្យ បងប្រុសបងស្រី និងគណៈកម្មការព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពទន្លេមេគង្គ និងមណ្ឌលសកម្មភាពទន្លេបាសាក់ ដែលធ្វើនៅព្រះសហគមន៍សន្តហ្រ្វង់ស្វ័រសាវីយ៉េ ចំប៉ា៕

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ












