យុវជនកាតូលិកនៅកម្ពុជាចេញដំណើរទៅចូលរួមទិវាយុវជនពិភពលោក២០១៩

ភ្នំពេញ៖ យុវជន រួមជាមួយលោកបូជាចារ្យ ចំនួន១៣ នាក់ ជាតំណាងយុវជនកាតូលិកនៅកម្ពុជា បានចាកចេញពីកម្ពុជាហើយ កាលពីរសៀលថ្ងៃទី ១៥ ដើម្បីទៅចូលរួមទិវាយុវជនពិភពលោក២០១៩ នៅសាធារណៈរដ្ឋ ប៉ាណាម៉ា។

ដំណើរទៅកាន់ទឹកដីអាមេរិកកណ្តាលនេះ ដឹកនាំដោយលោកបូជាចារ្យ អាឌ្រីយ៉ាន បេនីតេស ជាបូជាចារ្យទទួលបន្ទុកកម្មវិធីយុវជនកាតូលិកនៅកម្ពុជា។ ទិវាយុវជនពិភពលោក ប្រារព្ធពីថ្ងៃទី២២ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ ចំពោះប្រធានបទដែលត្រូវរិះគិតគឺ “ខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ”។

តាមប្រសាសន៍លោកផាន បូរី ជាបូជាចារ្យមកពីព្រះសហគមន៍ភូមិភាគកំពង់ចាម ដែលធ្វើដំណើររួមជាមួយក្រុមយុវជនដែរនោះបានប្រាប់ឲ្យដឹងថា៖ តាងនាមឲ្យយុវជនកម្ពុជាទាំងអស់ដែលទៅ ចូលរួមទិវាយុវជននៅប្រទេសប៉ាណាម៉ា យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថានឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីយុវជនផ្សេងៗទាក់ទង់ទៅនឹងជំនឿ លើព្រះជាម្ចាស់។ ហើយយើងនឹងនាំយកបទពិសោធន៍ថ្មី ទាំងនោះមកចែករំលែកដល់បងប្អូនយុវជនយើង ដែលមិនបានទៅចូលរួម ឲ្យបានយល់ដឹង ដើម្បីអភិវឌ្ឍន៍ព្រះសហគមន៍យើងទាំងអស់គ្នា។

លោកបូជាចារ្យ អាឌ្រីយ៉ាន បេនីតេស ហ្កូស្តាវ៉ូ និងប្រធានក្រុមយុវជនកម្ពុជា

សូមបញ្ជាក់ថា កម្មវិធីទិវាយុវជនកាតូលិកពិភាពលោក បានផ្តួចផ្តើម ឡើង ដោយសម្តេចប៉ាប យ៉ូហាន ប៉ូលទី ២ ក្នុងឆ្នាំ ១៩៨៥ ។

នៅឆ្នាំ ១៩៨៦ ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកបានអញ្ជើញយុវជនទូទាំងពិភពលោកឲ្យចូល ហើយក្រោយៗមកទៀត ព្រះសហគមន៍កាតូលិកបានប្រារព្ធរយៈពេល ៣ ឆ្នាំ ឬ ៤ ឆ្នាំម្តង ដែលមានយុវជនជាច្រើនសិបម៉ឺននាក់ចូលរួម ។ កាលពីឆ្នាំ២០១៦ ទិវាយុវជនពិភពលោកនេះបានប្រារព្ធនៅទីក្រុង ក្រាកាវ ប្រទេសប៉ូឡូញ ដែលមានយុវជនចូលរួមប្រមាណ ៣,៥លាននាក់។

អត្ថបទ៖ ជុំនិត្យ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email