ព្រះវិហារចំនួន៣កន្លែងក្នុងរាជធានីភ្នំពេញត្រូវបានផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍

ឆ្លើយតបទៅនឹងសេចក្ដីណែនាំ និងវិធានសុខាភិបាលរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសម្រេចផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍។

នារសៀលថ្ងៃទី២៥ កុម្ភៈ ២០២១ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានជូនដំណឹងទៅដល់គ្រីស្តបរិស័ទ បុព្វជិត បុព្វជីតានៃព្រះសហគមន៍កាតូលិកទាំងអស់អំពីការផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។

លោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើការណែនាំដល់ព្រះសហគមន៍ក្រោមឱវាទទាំង៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញត្រូវអនុវត្តនូវគោលការណ៍មួយចំនួនដោយនៅគ្រប់ព្រះសហគមន៍កាតូលិក គ្រឹះស្ថាននានា សាលានានានៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញត្រូវអនុវត្តយ៉ាងតឹងរឹងទៅលើ៣ការពារ និង៣កុំនៃវិធានការពារកូវីដ១៩។ 

លោកបានឱ្យដឹងថា៖ «ផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍ចំពោះ៣ព្រះសហគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សចេញចូលចម្រុះ។ ក្នុងនោះមាន ព្រះវិហារសន្តសិលា និងសន្តប៉ូលនៃមណ្ឌលសកម្មភាពភ្នំពេញថ្មី ព្រះវិហារសន្តយ៉ូសែប ផ្សារតូចនៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង និងព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង»។ 

លោកអភិបាលបន្តថា ចំពោះបងប្អូនដែលមិនអាចចូលរួមអភិបូជារួម អាចតាមដានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមរបស់ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលមានជាអាថ៌៖ Facebook: @CatholicPhnomPenh, @CatholicCambodia, @RVAKhmer និង Youtube: @CatholicPhnomPenh។ ថ្ងៃអាទិត្យទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលា ម៉ោង៩ព្រឹក ៖ នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូចភ្នំពេញ ។ ថ្ងៃអាទិត្យ ទី ៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ៖ នៅព្រះវិហារ សន្តសិលា   និង សន្តប៉ូល ភ្នំពេញថ្មី។ 

លើសពីនេះទៅទៀត លោកអភិបាលអូលីវីយ៉េ ក៏បានរំឭកបងប្អូនទាំងអស់ឱ្យយកចិត្តទុកដាក់អធិដ្ឋានក្នុងរដូវ៤០ថ្ងៃនេះសម្រាប់ពិភពលោក សម្រាប់ប្រទេសកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ហើយជាពិសេសសម្រាប់បងប្អូនទាំង១០៤នាក់ដែលកំពុងរៀបចំខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនារាត្រីបុណ្យចម្លងខាងមុខនេះ។ 

លោកអភិបាលក៏បានដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់កែប្រែចិត្តគំនិត ដើម្បីកើតជាថ្មីរួមជាមួយព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email