លោកអភិបាល​ភូមិភាគ​ភ្នំពេញនឹងធ្វើ​ការអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់នៅចុង​សប្តាហ៍​នេះ

លោកអូលីវីយ៉េ ជ្មីតអ៊ីស្លែរ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បានអញ្ជើញ គ្រប់ព្រះសហគមន៍ ការិយាល័យទាំងឡាយនៅ​ក្នុង​​​​ភូមិ​ភាគ​ភ្នំពេញ រួម​ទាំងបុព្វជិត បុព្វជីតា និង​សាសនទូត​ទាំងអស់ ចូលរួមក្នុង​ការ​អធិដ្ឋាន២៤​ម៉ោង​សម្រាប់​ព្រះជាម្ចាស់។ 

ពិធីអធិដ្ឋាននេះ​ នឹងប្រារព្ធនៅថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២១ខាងមុខ ចាប់ផ្តើមវេលាម៉ោង ១២​ថ្ងៃ​ត្រង់ និងបិទបញ្ចប់នៅថ្ងៃទី២១ ខែមីនា វេលាម៉ោង១២ថ្ងៃត្រង់។ នៅក្នុងពិធីនេះ ក៏បញ្ចូ​ល​កម្ម​វិធី​ការ​អធិដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅ​ពេញ​មួយ​យប់​លើក​ទី​៩៩​ផងដែរ។

ក្នុងលិខិត ចុះថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២១នេះ លោក​អូលីវីយ៉េ បាន​បញ្ជាក់​ថា ​គោល​បំ​ណង​នៃ​កម្ម​វិធី​​នេះ​ដើម្បី​​អធិដ្ឋាន​ជាពិសេស​សម្រាប់​​ប្រទេសកម្ពុជានិងពិភព​លោក​ទាំងមូល​ដែលកំពុង​​ តែ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ 

លោក​បាន​បន្តថា ៖ «យើង​អធិដ្ឋាន​សម្រាប់​បងប្អូន​ទាំង​អស់​ដែល​កំពុង​តែ​រង​ទុក្ខ​លំបាក​ដោ​យ​សារ​មេរោគ​ឆ្លង​កូវីដ​១៩។ សម្រាប់​អស់​បងប្អូន​ជំហាន​ទី២ដែល​ត្រៀម​ខ្លួន​ទទួល​អគ្គសញ្ញា​ជ្រ​មុ​​ជ​ទឹកនាពេល​ខាងមុខ»។ 

លោកអូលីវីយ៉េបានបន្ថែមថា ពិធិនេះ​ក៏​អធិដ្ឋានដើម្បី​ឱ្យ​មាន​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ភូ​មា សម្រាប់​សម្ដេចប៉ាប​ហ្វ្រង់​ស៊ីស្កូ ធ្វើ​ឱ្យ​មាន​សុខសន្តិភាព និង​ភាតរភាព​នៅជុំវិញ​​ពិភ​ព​លោ​ក​ទាំងមូល ដោយ​ដឹង​ថា ​ព្រះយេស៊ូ​កំពុង​តែ​ព្យាបាល​មនុស្ស​គ្រប់គ្នា។ សម្រាប់​ខួប​១២ឆ្នាំ​នៃ អគ្គសញ្ញាតែង​តាំង​លោក​អភិបាល​អូលីវីយ៉េ ជាអភិបាល​ព្រះ​សហគមន៍​កាតូលិក (២០​ មីនា ២០១០ ដល់ ២០ មីនា ២០២១)​។

លោក​អភិបាលរូបនេះ​បាន​បញ្ជាក់ថា ​កម្ម​វីធី​២៤​ម៉ោង​សម្រាប់ព្រះជាម្ចាស់​នេះ លោក​ក៏​បាន​បែង​ចែក​ពេល​វេលា​ក្នុង​ការ​អធិដ្ឋាន​ទៅ​ព្រះវិហារ ឬផ្ទះរៀងៗខ្លួន​ ដោយសារ​មិន​អាច​ចូល​រួម​ជាមួយ​គ្នា ជាក្រុមតែ​មួយ​បានទេ ព្រោះ​ត្រូវ​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល។ 

កម្មវិធីនេះ​នឹង​ផ្ដើម​ដោយមាន​ពិធីបុណ្យអភិបូជាផ្សាយ​ផ្ទាល់ (LIVE) សម្រាប់មនុស្សទាំងអស់ ហើ​យបន្តដោយអធិដ្ឋាន ដោយ​ក្រុម​ការិយាល័យ​ទាំងអស់​នៅក្នុង​ភូមិភាគ​ភ្នំពេញ ធ្វើតាម​កន្លែង​រៀងៗខ្លួន នាថ្ងៃសៅរ៍​វេលាម៉ោង១រសៀល និង​ក្រុម​បន្ត​បន្ទាប់​ដោយ​បុព្វជិត​ បុព្វជីតា​រហូត​ដល់រសៀល​​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២១​ ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​ក្នុង​ភូមិភាគ​ភ្នំ​ពេញ ហើយបញ្ចប់ដោយពិធីគោរពព្រះកាយព្រះគ្រីស្ត និងទានព្រះពរដើរ​លោក​អភិបាល​អូលី​វិយ៉េ តាមរយៈការផ្សាយ​ផ្ទាល់ផងដែរ សម្រាប់មនុស្សទាំងអស់។​

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​តែង​តែ​ប្រារព្ធ​កម្មវិធី​២៤​ម៉ោង​សម្រា​ប់​​ព្រះជាម្ចាស់ ​ស្រ​ប​​​តាម​ការណែនាំ​របស់​សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ។ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានណែនាំឲ្យ​ព្រះ​សហ​​គមន៍ទាំងអស់ក្នុងពិភពលោក រៀបចំកម្មវិធីអធិដ្ឋាន ២៤ម៉ោងសម្រាប់​ព្រះជាម្ចាស់​នៅ​ក្នុង​រដូវ​អប់រំពិសេស (រដូវ៤០ថ្ងៃ) មានរយៈពេល៨ឆ្នាំហើយ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email