ព្រះសហគមន៍យកស្វាយ២តោនទៅពន្ធនាគារ

ខណៈ​ដែល​ស្វាយ​ទុំ​កំពុង​ធ្លាក់​ថ្លៃ ដោយសារ​គ្មានទីផ្សារ​នាំ​ចេញ​ ព្រោះតែ​ការរីករាលដាលនៃ​កូវីដ​១៩ លោក​បូជាចារ្យ​អ៊ុន សុន បាន​ប្រមូល​កសិផលនេះ ចំនួន​២​តោន ដើម្បី​ចែក​ជូន​ទៅ​ដល់​​អ្នក​ជាប់​ក្នុងពន្ធនាគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១។

កម្មវិធីនេះផងដែរ មានការចូលរួម ពីលោកប្រធានពន្ធធានាគារ សហការីរបស់លោក និង លោកបូជាជាចារ្យ

អ៊ុន សុន ព្រមទាំងគ្រីស្តបរិស័ទ មកពីព្រះសហគមន៍កាតូលិកសន្តមីកាអែលក្រុងព្រះសីហនុ។

លោកប្រធានពន្ធធានាគា បានថ្លែងអំណរគុណ ដល់ព្រះសហគមន៍ ដែលតែងតែយកចិត្តទុកដាក់ និងបានមកសួរសុខទុក្ខ រៀងរាល់ឆ្នាំមិនដែលខាន។

លោកបូជាចារ្យ យ៉ូហាន អ៊ុនសុន បានមាន​ប្រសាសន៍ថា «ជាការពិតណាស់ បងប្អូននៅក្នុងពន្ធធាគា ទោះបីឃ្លានអ្វី ក៏មិនអាចទិញហូប ដូចអ្នកក្រៅ

ណាមួយឆ្នាំនេះ ស្វាយកំពុងធ្លាក់ថ្លៃ បងប្អូន​ខ្លះបានរត់ចោលចម្ការស្វាយ ខ្លះទៀតបេះយកទៅចោល  យើងខ្ញុំឃើញសភាពបៀបនេះ ក៏បានបញ្ជាទិញពីត្រែងត្រយឹង ស្រុកភ្នំ ខេត្តកំពង់ស្ពឺ ដើម្បីយកមកចែកជូនបងប្អូននៅទីនេះ»។

លោក​បូជាចារ្យ​បន្ថែម​ថា ក្នុងពេលនេះ ព្រះសហគមន៍​កាតូលិក​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​អប់រំ​ពិសេស​ដែល​យើង​មាន​បី​ចំណុច​សំខាន់ៗ គឺ​អធិដ្ឋាន តម​អាហារ​ និង​ធ្វើ​ទាន។

លោក​បន្ត​ថា «បើ​យើងមាន​តែ​ការ​អធិដ្ឋាន យើង​អត់​មាន​សកម្មភាព​នោះ​អ្វីៗ​ទាំង​អស់ ក៏​មិន​ដល់​អ្នក​ដែល​ត្រូវការដែរ​។ យើង​ឃើញ​មនុស្ស​ជាច្រើន​ត្រូវ​ការ​ម្ហូប​អាហារ​ មនុស្សជាច្រើន​ត្រូវការ​ជួយ ហើយ​ជា​ឱកាស​មួយ​ដែល​យើង​ធ្វើ​មេត្តាករុណា​ឲ្យ​បាន​ច្រើន ហើយ​យើង​ត្រូវ​តម​ជាច្រើន ​ដើម្បី​ឲ្យ​ការអធិដ្ឋាន​របស់យើង​ទៅដល់​ព្រះជាម្ចាស់»។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានអរគុណចំពោះការចូលរួមរបស់គ្រីស្តបរិស័ទទាំងអស់ ជាពិសេស បងប្អូនគ្រីស្តបរិស័ទ

ព្រះសហគមន៍កាតូលិក សន្ត ម៉ាទីន នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី បានជួយស្វាយមួយចំនួនធំ ដល់កម្មវិធីនេះ។

គួរបញ្ជាក់ផងដែរ រៀងរាល់ឆ្នាំ ព្រះសហគមន៍កាតូលិកសន្តមីកាអែល តែងរួមគ្នា​ជាមួយសាសនានានា នៅក្រុងព្រះសីហនុ រៀបចំគ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីសួរសុខទុក្ខអ្នកដែលជាប់នៅក្នុង​ពន្ធធានាគា

តែឆ្នាំនេះ ដោយសារការរីករាលដាល​នៃមេរោគកូវីដ១៩ កម្មវិធីនេះ​រៀបចំ​ឡើង​តែ​ព្រះសហគមន៍​កាតូលិក​ប៉ុណ្ណោះ៕

ដោយ ស៊ីអេសស៊ីភ្នំពេញ-លេង​ ​ហុង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email