ថ្ងៃ​អង្គារ​ ទី​០៦​ ខែមេសា​ ឆ្នាំ២០២១

លោកអភិបាល​ អូលីវីយ៉េ​ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភ្នំពេញ​ និងក្រុមការងារព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម​ ភូមិ​ចំការទៀង​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​ បានអញ្ជេីញចុះសួរសុខទុក្ខគ្រួសារដែលកំពុងជាប់ចត្តាឡីស័ក​ ចំនួន​ ៦គ្រួសារ​ ស្ថិតនៅក្នុងភូមិត្រពាំងព្រីង​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​។

ការអញ្ជេីញចុះសួរសុខទុក្ខនេះផង​ដែរ​ លោកអភិបាល​ ក៏បាននាំយកសម្ភារៈ​ និងគ្រឿងឧបភោគ​បរិភោគ​មួយចំនួនសម្រាប់ឧបត្ថម្ភ​ និងផ្គត់ផ្គង់ ដែលមួយគ្រួសារទទួលបាននូវ៖

-​ អង្ករ​ ៥០គីឡូក្រាម​
-​ មាន់​ ២​ និងសាច់​ជ្រូក
-​ មី​ ១កេស
-​ ត្រីខ​ ១យួរ
-​ ស្វាយ​ ១០គីឡូក្រាម​
-​ ទឹកសុទ្ធ​ ១កេស
-​ ពងមាន់​ ៥០គ្រាប់
-​ ស្ករគ្រាប់ដូង​ ២កញ្ចប់
-​ នំ​ Cookies ២កញ្ចប់
-​ ដំណាប់ស្វាយ​ ២ប្រអប់
-​ គ្រឿង​ទេស​ (ខ្ទឹមស​ ម្រេច​ ប្រេងឆា​)
-​ ថវិកា​ ២០ម៉ឺន​រៀល​

ជាចុងក្រោយ​ លោកអភិបាល​ក៏បានផ្ដល់អនុសាសន៍លេីកទឹកចិត្ត​ និងណែនាំអំពីអនាម័យ​ ការថែទាំសុខភាព​ និងជូនពរដល់គ្រួសារជាប់ចត្តាឡីស័កទាំង​ ៦គ្រួសារ​នេះឱ្យជៀសផុតពីជំងឺកូវីត១៩នេះ​ និងសូមទទួលបានសុខភាពល្អ​ និងសូមព្រះជាម្ចាស់ប្រទានពរដល់គ្រួសារទាំង​ ៦នេះ។
+លោកអភិបាល​ អូលីវីយ៉េ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email