បុណ្យណូអែល គឺបុណ្យនៃសេចក្តីស្រលាញ់

កំពត៖ ក្នុងធម្មទេសនា អភិបូជា ប្រារព្វពិធីបុណ្យព្រះយេស៊ូប្រសូត នៅព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី នារសៀលថ្ងៃទី ២៤ ខែធ្នូនេះ លោកបូជាចារ្យ តាវ៉ូឡា ហ្គីអានលូកា មានប្រសាសន៍ថា បុណ្យព្រះយេស៊ូប្រសូត ឬ បុណ្យណូអែលដែលយុវវ័យយើងស្គាល់គ្រប់គ្នានោះ គឺមានន័យថា ជាបុណ្យនៃសេចក្តីស្រលាញ់។ 
លោកបន្ថែមទៀតថា កាលដែលយើងអាចនិយាយបានថា បុណ្យនេះ ជាបុណ្យនៃសេចក្តីស្រលាញ់នោះ ព្រោះវា បានរម្លឹកដល់ថ្ងៃដែលព្រះគ្រីស្តប្រសូត ក្នុងក្រោលជៀម ជាកន្លែងដែលស្មោកគ្រោក ហើយមនុស្សទូទៅខ្ពើមរអើម។ ព្រឹត្តិការណ៍នោះ បានបង្ហាញថា ដោយការស្រលាញ់ពីព្រះជាម្ចាស់ មកលើមនុស្សយើង ទើបព្រះអង្គបានប្រទានបុត្រាព្រះអង្គ មកប្រសូតក្នុងក្រោលនោះ ដើម្បីអោយយើងទាំងអស់គ្នា បានយល់ពីសេចក្តីស្រលាញ់របស់ទ្រង់ ចំពោះយើងទាំងអស់គ្នា។ 
សូមបញ្ជាក់ផងដែរថា ក្នុងកម្មពិធីបុណ្យព្រះយេស៊ូប្រសូត នៅព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី នារសៀលនេះ មានបងប្អូនគ្រីស្តបរិស័ទ្ធជាង ៣០០ នាក់ មកចូលរួម ដោយក្នុងនោះមាន យុវនារីស្ម័គ្រចិត្តមកពីប្រទេសជប៉ុនចំនួន ១០ នាក់ផងដែរ។ 
ដោយបុណ្យព្រះយេស៊ូប្រសូត ជាថ្ងៃនៃសេចក្តីស្រលាញ់ គណៈកម្មការព្រះសហគមន៍ បានចែកកាដូ ដល់បងប្អូនដែលមានការខ្វះខាត ចំនួន ៣០ នាក់ ដើម្បីបង្ហាញពីសេចក្តីស្រលាញ់របស់យើងទៅដល់បងប្អូនទាំងអស់។

សកម្មភាពគណៈកម្មកាព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី ចែកកាដូ ដល់បងប្អូន
លោកបូជាចារ្យ តាវ៉ូឡា ហ្គីអាន លូកា ក្នុងពិធីបុណ្យព្រះយេស៊ូប្រសូត នៅព្រះសហគមន៍យ៉ូសែប ជុំគីរី
លោកបូជាចារ្យ តាវ៉ូឡា ហ្គីអាន លូកា សួរសុខទុកបងប្អូន នៅក្នុងព្រះវិហារ
Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email