អភិបាលភូមិភាគភ្នំពេញ តែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្វះខាតក្នុងវិធានការបិទខ្ទប់

អភិបាលភូមិភាគភ្នំពេញ លោកអូលីវីយ៉េ បានរៀបចំបន្លែ ស៊ុត អង្ករ និងសាច់ សម្រាប់ផ្ញើជូននិងចែកទៅដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងតែមានការពិបាកនិងជួបនូវការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ អំឡុងពេលនៃការបិទខ្ទប់ដើម្បីបង្ការនូវការរីករាលដាលនៃវីរុសកូវីដ១៩។

លោកអភិបាលទទួលបានពីកសិដ្ឋានភ្នំវល្លិ៍ ដូចជាជ្រូកចំនួន៥ក្បាល បន្លែធម្មជាតិចម្រុះចំនួន១២០គីឡូក្រាម និងអំពៅទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័រចំណេះទូទៅ ពងមាន់ចំនួន៨០០គ្រាប់ដែលទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័របច្ចេកទេស ពីព្រះសហគមន៍ព្រៃកប្បាស រួមនឹងការផ្តល់ជូនពរព្រះសហគមន៍តាកែវដែលមានបន្លែ ពងទាជាច្រើនរយគ្រាប់ផងដែរ។

លោកអូលីវីយ៉េ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់កសិដ្ឋានរបស់យើងទាំងអស់ដែលបន្តធ្វើការ បន្តដាំ និងចិញ្ចឹមសត្វដើម្បីជួយដល់បងប្អូនយើងដែលកំពុងជួបនូវទុក្ខលំបាក។ យើងសូមចែកដល់ពួកគាត់ដោយអំណរសប្បាយ ដែលជាសញ្ញានៃព្រះសហគមន៍របស់យើង បង្ហាញពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នៅក្នុងគ្រួសារតែមួយ»។
លោកអភិបាលក៏បានទិញស្រូវស្តុកទុក ដែលសព្វថ្ងៃនេះ ព្រះសហគមន៍មានស្រូវចំនួន១៥តោន ហើយនៅពេលដែលមានសេចក្តីត្រូវការនៅភ្នំពេញ លោកនឹងកិនសម្រាប់ផ្តល់ជូនបងប្អូនខ្វះខាតផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email