កម្មករ-កម្មការីនីនៅតំបន់ពណ៌ក្រហមអរគុណព្រះហគមន៍កាតូលិក

កម្មករ-កម្មការីនី នៅតំបន់ហានិភ័យខ្ពស់បានសម្តែងចិត្តរីករាយ និងអរគុណដល់ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ព្រមទទាំងអង្គការការីតាសកម្ពុជា ដែលបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទាន់ពេលវេសា ក្នុងពេលដែលពួករស់នៅក្នុងតំបន់បិទខ្ទប់ ឬជាតំបន់ដែលអាជ្ញាធរបានកំណត់ថាជាតំបន់ពណ៌ក្រហម ដែលមានហានិភ័យខ្ពស់ ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

អ្នកនាង រិន ភា អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រ ញូវ៉ាយដ៏ សព្វថ្ងៃស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយរៀបរាប់ថា តំបន់ដែលនាងស្នាក់នៅ គឺអាជ្ញាធរបានបិទខ្ទប់តាំងពីថ្ងៃ១៨ ខែមេសា ២០២១មកម្លេះ។ នាងបន្តថា មានមានស្បៀងខ្លះៗដែលបានទិញមកពីផ្សារមុនថ្ងៃបិទខ្ទប់។ ក្នុងរយៈពេលនេះនាងបានសន្សំសំចៃ មិនហ៊ានញាំច្រើនៗទេ ក្រែងអស់។ ណាមួយរោងចក្រសម្រាក មិនទាន់បើកប្រាក់ខែទៀត។ នាងថា «ខ្ញុំមិនហ៊ាន ញាំច្រើនទេ ក្រែអស់ស្បៀង»។ នាងរំភើប និងសប្បាយចិត្តខ្លាំង ពេលទទួលដំណឹងថានាងត្រូវទទួលជំនួយឧបត្ថម្ភ ស្បៀងពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងពីអង្គការការីតាសកម្ពុជា។ សូមអរគុណច្រើនសម្រាប់ស្បៀងទាំងអស់នោះ។

ចំណែកកញ្ញា ទីសៅសារី វ័យ២១ឆ្នាំ មានស្រុកកំណើតមកពីខេត្តព្រៃវែង ធ្វើការនៅរោងចក្រញូវ៉ាយដ៍ និងស្នាក់ក្នុងភូមិដូច អ្នកនាង រិនភា ដែរនោះ ក៏បានរៀបរាប់ទាំងក្តីរំភើប និងអួលដើមករ ហើយមានតែពាក្យ អរគុណដល់ទឹកចិត្តសប្បរសធម៌របស់ព្រះសហគមន៍ កាតូលិក និងអង្គការការីតាស កម្ពុជា ដែលបានផ្តល់ស្បៀងដល់រូបនាង។

ចំណែក កម្មការរីនីម្នាក់ទៀត កញ្ញា សូត្រ ស្រីពុធ វ័យ២៦ឆ្នាំ មកពីខេត្តកំពង់ចាម ធ្វើការ និងស្នាក់ក្នុងតំបន់បិទខ្ទប់ទូលពង្រដែរនោះបាន បញ្ជាក់ថា ពិតជាពិបាកណាស់ ទាំងចេញ ទាំងចូល ដោយសារសន្តិសុខនៅទីនោះយាមនៅទីនោះ។ ទោះបីត្រូវរកសម្ភារអ្វីក៏ពិបាកដែរ។ នាងសូមអរគុណដល់ព្រះសហគមន៍កាតូលិក និងគណកម្មការពលករ ដែលបានជួយជ្រែង និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ កម្មករ កម្មការីនីដែលស្ថិតស្ថានភាពលំបាក។

អាជ្ញាធរបានសម្រេចបិទខ្ទប់តំបន់ ភូមិសាស្ត្រ ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យក្រោយពីបានរកឃើញករណីវិជ្ជមានកូវីដ១៩ ជាច្រើនចេញពីភូមិសាស្ត្រនោះ ហើយចាត់ជាតំបន់ក្រហម ដែលត្រូវបិទខ្ទប់យ៉ាងតឹងរឹងបំផុត។

នៅពេល មានការបិទខ្ទប់ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានកោះប្រជុំបន្ទាន់ និងបង្កើតគណៈកម្មការចំពោះកិច្ចការសង្គ្រោះបន្ទាន់ ក្នុងជួយផ្តល់ស្បៀងអាហារដល់បងប្អូនដែលខ្វះខាត និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ តាមសេចក្តីត្រូវរបស់បងប្អូន។ លោកក៏បានជំរុញឲ្យគ្រីស្តបរិស័ទម្នាក់ ទៅជាសង្កហៈម្នាក់នៅកន្លែងដេលខ្លួនរស់នៅ។ ជាមួយគ្នាលោកក៏ជំរុញលើកទឹកចិត្តឲ្យអង្គការទាំងអស់បំពេញកិច្ចការនេះបន្ទាន់ផងដែរ។

ឆ្លើយតបចំពោះសេចក្តីអំពាវនាវរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ កញ្ញា ម៉ៅស្រីកែវ សមាជិក គណៈកម្មពលករ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ បានរៀបចំបញ្ជីឈ្មោះ បងប្អូនកម្មករមួយចំនួនដែលមានជីវភាពខ្វះខាត ជម្រាបជូនលោកបូជាចារ្យសួន ហង្សលី ទទួលខុសត្រូវភ្នំពេញថ្មី និងជូនអង្គការការីតាសកម្ពុជា។ កញ្ញ ស្រី កែវបញ្ជាក់ថា ជាការឆ្លើយតប នៅថ្ងៃទី២៧មេសា២០២១ ព្រះសហគមន៍កាតូលិក និងអង្គការការីតាសកម្ពុជាបានយកស្បៀងដើម្បីចែកជូនកម្មករដែលស្ថិតនៅតំបន់ខ្ទប់ចំនួន១០០គ្រួសារ។ស្បៀងទាំងនោះរួមចំណែកឧបត្ថម្ភពីអង្គការការីតាសបានឧត្ថម្ភ៥០គ្រួសារ និង ព្រះសហគមន៍ភូមិភាគភ្នំពេញ ចំនួន៥០គ្រួសារដែលមានអង្ករ សាច់ជ្រូក បន្លែ និងដើមអំពៅ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email