ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ផ្តល់ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូនដល់ក្រសួងធម្មការនិងសាសនា

ក្នុងអំឡុងពេលរីករាលដាលនៃកូវីដ១៩ក្នុងរាជធានី និងខេត្ត ព្រះសហគមន៍កាតូលិកភូមិភាគ ភ្នំពេញបានជូនម៉ាស់ដល់ក្រសួងធម្មការនិងសាសនាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាលនៃជំងឺនេះ។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកបូជាចារ្យ សិលា សួន ហង្សលី ជាតំណាងពេញសិទ្ធិលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។

លោកបូជាចារ្យសួនហង្សលី បានអានលិខិតរបស់លោកអភិបាលអូលីវីយ៉េ ជូនលោករដ្ឋមន្ត្រី ដោយរៀបរាប់អំពីចំនួនម៉ាស់ដែលបានផ្តល់ជូន និងសកម្មភាពមនុស្សធម៌មួយចំនួនដែលព្រះសហគមន៍កាតូលិកបានធ្វើក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

សូមជម្រាបថា កន្លងមកនេះ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្រោមការដឹកនាំរបស់លោកអភិបាលអូលីវីយ៉េ ចាប់ពីថ្ងៃទី១៤ ខែមេសាមក អង្គការការីតាសបានចែកកញ្ចប់ស្បៀងអាហារដល់បងប្អូនជាង៤០០០គ្រួសារ កញ្ចប់មកហើយ ចំពោះព្រះសហគមន៍កាតូលិក បានចែកជូនបងបង្អូនជា១០០០ គ្រួសារ មានទាំងអង្ករ សាច់ជ្រូកនិងបន្លែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាខ្មៅ។

លោកអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានដាក់ចេញនូវយុទ្ធសាស្ត្រចែកអាហារថ្ងៃត្រង់ជូនបងប្អូនខ្វះខាត មានបាយម្ហូប ត្រីខកំប៉ុង មី និងទឹកសុទ្ធ ក្នុងមួយថ្ងៃ ចំនួន ៥០០កញ្ចប់ ពីថ្ងៃទី ១-៨ខែឧសភា៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email