គណៈកម្មការសង្គហៈព្រះវិហារសន្តប៉ូលនៃព្រះសហគមន៍កោះស្លា មណ្ឌលសកម្មភាពកំពត ចែកគ្រឿងបរិភោគ

ក្នុង​ខែ​ឧសភា ២០២១​នេះ គ្រីស្ត​បរិស័ទ​​នៅព្រះសហគមន៍ សន្តប៉ូលកោះស្លា​នៃមណ្ឌលសកម្មភាពកំពត រួម​មាន​តំណាង​ក្រុម​សង្គហៈ តំណាង​ក្រុម​យុវជន និង​តំណាង​ក្រុម​កាយឫទ្ធិ​ ដែល​​ដឹកនាំ​ដោយ​លោក​​បូជាចារ្យ​​ យ៊ាំង​ លូកា បាន​នាំ​យក ស្បៀង​អាហារ​មួយចំនួន​ទៅ​ចែក​រំលែក​ដល់​បងប្អូនចំនួន​៩គ្រួសារ ដែល​កំពុង​តែ​ស្រែកដង្ហោយហៅ​ឱ្យ​ពួក​យើង​​ជួយ​ក្នុង​គ្រា​ដ៏​​​​​​លំបាក​​នេះ​ ចំនួន ​៣ ​គ្រួសារ​​ ដែល​រស់នៅ​ក្នុងភូមិស្រែលាវ​ ឃុំ​ត្រពាំង​ភ្លាំ​ង​​ ស្រុកឈូក​ ខេត្ត​កំពត​ដើម្បី​ឱ្យ​ពួកគាត់​មាន​​ចិត្តសង្ឃឹម អាច​តស៊ូ អត់ធ្មត់​នឹង​ដំណើរ​ជីវិត​របស់​​ពួកគាត់​នា​សម័យ​​​​​កូវីដ១៩​នេះ​។​

​លោក​បូជាចារ្យ​ទទួល​បន្ទុក​មណ្ឌល​សកម្មភាព កំពត យ៉ាំង លូកា​ បាន​មាន​ប្រសាសន៍​ថា៖​ ព្រះ​ហឬទ័យមេត្តាករុណា​របស់​ព្រះជាម្ចាស់​គឺ​ធំធេង​ខ្លាំង​ណាស់​ដល់​ពួក​កូនម្នាក់ៗ។ លោក​បន្ថែម​ថា វិន័យរបស់ខ្ញុំគឺ​ ត្រូវស្រលាញ់គ្នាទៅវិញទៅមក​ ដូចខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ហើយ​ការ​ចែករំលែក​សេចក្ដីស្រឡាញ់​ទៅ​ដល់​​អ្នក​តូចតាច​ ក៏​ដូចជា​បាន​ធ្វើ​តាម​វិន័យ​នេះដែរ។​

លោក​ សិលា ចាន់​ម៉ានុត តំណាង​គណៈកម្មការ​ចម្រុះ​​នៃ​ព្រះ​វិហារ​សន្ត​ប៉ូល កោះ​ស្លា បាន​​ឱ្យ​​ប្រាប់ថា ព្រះ​សហគមន៍​បាន​សម្ដែង​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​នេះ ជា​សកម្មភាព​​​​មួយ​ដ៏​ល្អ​សម្រាប់​បងប្អូន​ដែល​កំពុង​តែ​ពិបាក អស់​សង្ឃឹម ឱ្យ​មាន​ការតស៊ូ និង​មាន​ក្ដី​សង្ឃឹម​ឡើងវិញ​។​ ម៉ានុត​បន្ថែមថា ទោះ​បីជា​មិនបាន​ច្រើនក៏​អាច​ដោះទាល់​បាន​មួយ​គ្រា​ដែរ​។​ ប្រធាន​ក្រុម​យុវជន ម៉ានុត បញ្ជាក់ថា ម្យ៉ាង​ទៀត​ ការសម្ដែង​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​នេះ គឺជាសកម្មភាព​មួយ​ដ៏​ល្អ​វិសេស​​ចំពោះ​បងប្អូន​ដែល​កំពុង​អស់​សង្ឃឹម​និង​​ស្រែក​​ដង្ហោយ​ឱ្យជួយ។​​ ដូច្នេះ​តួនាទីរបស់​ពួក​យើង​ជាគ្រីស្ត​បរិស័ទ​ត្រូវ​ចេះ​ចែក​រំលែក​សេចក្ដី​​ស្រឡាញ់​ដែល​ទទួល​ពីព្រះជាម្ចាស់ ដើម្បី​ធ្វើ​ឱ្យ​ពួក​គាត់​មាន​អំណរ​សប្បាយ មាន​ការ​តស៊ូ​ប្រឹង​ប្រែង​ក្នុង​គ្រាដ៏​លំបាក​នេះ។​ យុវជន​ម៉ានុត ស្នើ​ដល់​គ្រីស្ត​បរិស័ទ​ទាំងអស់​ សូម​កុំ​បង្អង់​ដៃ​ក្នុង​ការ​ជួយ​ដល់​បងប្អូន​ដែល​មាន​ការ​លំបាក​ក្នុង​សម័យ​កូវីដ១៩​នេះ​។​

ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​នេះមិន​អំណោយផល ​ចំពោះ​ការ​ចួបជុំ​គ្នា​ច្រើន​បាន ព្រះសហគមន៍​​កោះ​ស្លា បាន​ចែក​គ្នា​ទៅ​ចែក​ស្បៀង​អាហារ​តាម​ផ្ទះ ដោយ​ចែកជា​ក្រុម​តូចៗ​មាន​​គ្នា​តិច​។ ​សកម្មភាពនេះធ្វើ​ឡើង​រៀងរាល់សប្ដាហ៍ ដើម្បី​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទប់​ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩។​​

ជន​ក្រីក្រ​ទាំង​នោះ​ទទួល​បាន​អង្ករ​ដែលជាអង្ករ​ក្នុង​ព្រះសហគមន៍​​ និង​​ធ្វើ​ដោយ​បងប្អូន​គ្រីស្ត​បរិស័ទ​ផ្ទាល់​២០​គីឡូក្រាម​ក្នុង​មួយគ្រួសារ ​ ទឹក​ត្រី២ដប មី​មួយ​កេស និង​ត្រី​ខមួយយួរ និង​ម៉ាសផងដែរ។​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email