គ្រួសាររងគ្រោះដោយបាក់ផ្ទះ ទទួលសង្គ្រោះបន្ទាន់ពីព្រះសហគមន៍កាតូលិក

គ្រួសារជនរងគ្រោះជាង១០គ្រួសារ ទទួលជំនួយសង្គ្រោះបន្ទាន់ពីព្រះវិហារសន្តអង់ទន់ ព្រែកដាច់ បន្ទាប់ពីការបាក់ដី និងលំនៅឋានចូលក្នុងទន្លេ ក្នុងភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃ ២៥ ឧសភា ២០២១  តាមរយៈលោកបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍ ដានីញ៉ែល យ៉ុន ជាអ្នកសម្របសម្រួល។

លោកបូជាចារ្យ ដានីញ៉ែល មានប្រសាសន៍ថា ព្រះសហគមន៍ព្រែកដាច់តែងតែស្វាគមន៍បងប្អូនទាំងអស់ដែលមានទុក្ខលំបាក ជាពិសេសចំពោះបងប្អូនដែលបាត់បង់ផ្ទះសម្បែងកាលពីពេលថ្មីៗកន្លងមកនេះ។ លោកបន្តថា ព្រះសហគមន៍តែងតែបើកទ្វារចំហររង់ចាំទទួលពួកគាត់ជានិច្ច។

តាមការបញ្ជាក់របស់លោកបូជាចារ្យដានីញ៉ែល បានឱ្យដឹងថា ក្នុងចំណោមក្រុមគ្រួសាររងគ្រោះទាំងនោះមាន៤គ្រួសារជាគ្រីស្តបរិស័ទកាតូលិក និងបច្ចុប្បន្នកំពុងរស់នៅបណ្ដោះអាសន្ននៅក្នុងព្រះវិហារសន្តអង់ទន់ និងប៉ុន្មានគ្រួសារផ្សេងទៀតកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្នជាមួយបងប្អូនសាច់ញាតិរបស់ពួកគេ។

ផ្ទះរបស់ប្រជាពលរដ្ឋជាង១០គ្រួសារ ត្រូវបានបាក់ចូលក្នុងទឹកទន្លេ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។

លោកដានីញ៉ែល ខណៈពេលនេះព្រះសហគមន៍កំពុងតែពិភាក្សាគ្នារកកន្លែងថ្មី ដើម្បីឲ្យពួកគាត់ស្នាក់នៅបណ្ដោះអាសន្ន។ លោកបន្ថែមថា «ខ្ញុំក៏បានធ្វើវីដេអូអំពីស្ថានភាពទាំងនេះជាភាសាកូរ៉េនៅក្នុងបណ្ដាញសង្គម ដើម្បីស្វែងរកជំនួយផងដែរ ទោះបីជាមានអ្នកមើលតិចតួច ប៉ុន្តែពួកគេមានចំណាប់អារម្មណ៍។ ដូច្នេះខ្ញុំសង្ឃឹមថា យើងនឹងអាចដោះស្រាយដោយអធិដ្ឋាន ពឹងផ្អែកលើជំនឿរបស់យើង និងបងប្អូនក្នុងព្រះសហគមន៍»។ 

លោកបូជាចារ្យ បន្ថែមថា មិត្តភក្តិខ្ញុំជាបូជាចារ្យកូរ៉េ កំពុងតែពិភាក្សាគ្នា ដើម្បីជួយតាមស្ថានភាពជាក់ស្ដែង អាចជាថវិកា ឬសម្ភារផ្សេងៗ…។ 

នៅថ្ងៃសៅរ៍សប្តាហ៍នេះ លោកអភិបាលអូលីវីយ៉េ គ្រោងនឹងទៅសួរសុខទុក្ខបងប្អូនជាង១០គ្រួសារ ដើម្បីលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់ពួកគាត់ក្នុងគ្រាមានលំបាកនេះ។

ជំនួយសង្គ្រោះបន្ទាន់ដែលព្រះសហគមន៍បានចែកជូននេះ រួមមាន៖ អង្ករ១០០គីឡូក្រាមក្នុងមួយគ្រួសារ និងសម្ភារប្រើប្រាស់ចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ដែលបានមកពីការបិរច្ចាគរបស់ក្រុមគ្រួសារបងស្រីសន្តប៉ូលនៅប្រទេសកូរ៉េ ផ្ញើជូនព្រះសហគមន៍ដើម្បីឆ្លើយតបបន្ទាន់នូវតម្រូវការរបស់បងប្អូន៕
ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email