កុមារ ឈ្វេងយល់ដឹងពីសិទ្ធិ និងការការពារខ្លួនពីកូវីដ១៩

កុមារចំនួន៣៥នាក់ដែលមានអាយុចន្លោះពី៥ដល់១៤ឆ្នាំ នៅព្រះវិហារបរិសុទ្ធ ព្រះសហគមន៍សំរោងធំ ក្នុងស្រុកកៀនស្វាយ ខេតតកណ្ដាល ចូលរួមទិវាសិទ្ធិកុមារអន្តរជាតិ នាព្រឹកថ្ងៃទី២៧ មិថុនា ២០២១។ កុមារដែលចូលរួមក្នុងកម្មវិធីនេះ ទទួលបានការអប់រំ និងលើកទឹកចិត្តកុមារ ឱ្យស្គាល់អំពីសិទ្ធិដែលអាទិភាពរបស់ខ្លួន ព្រមទាំងរៀនពីរបៀបសម្របខ្លួនក្នុងរស់នៅក្នុងសម័យកូវីដ១៩នេះ។

កញ្ញា គុំ ធីតា មេកាយឫទ្ធិ និងជាគ្រូមត្តេយ្យនៅព្រះសហគមន៍សំរោងធំបានឱ្យដឹងថា កម្មវិធីនេះយើងពន្យល់ពីអត្ថន័យនៃសិទ្ធិទាំង៤ឱ្យកុមារយល់ច្បាស់ និងអនុវត្តផ្ទាល់ខ្លួនមានដូចជា៖ សិទ្ធិរស់រានមានជីវិតដែលមានជម្រក និងអាហារ សិទ្ធិទទួលបានការថែទាំនិងព្យាបាល សិទ្ធទទួលបានការសិក្សាអប់រំ និងសិទ្ធក្នុងការកម្សាន្តរីករាយ។ 

អ្នកគ្រូ ធីតាបន្ថែមថា ក្រៅពីសិទ្ធិទាំងនេះ យើងក៏ណែនាំក្មេងៗឱ្យយល់ពីការណែនាំរបស់ព្រះសហគមន៍តាមរយៈសារលោកអភិបាលអូលីវីយ៉េ ដោយផ្ដោតលើចំណុចសំខាន់ៗមាន៖ ៣ការពារមានពាក់ម៉ាស់ លាងដៃនិងរក្សាគម្លាត។ ៣កុំមាន៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នាដោយចាប់ដៃ ឬឱបគ្នា។ ព្រមទាំង៣ថែរក្សា ដោយមានទំនួសលខុសត្រូវ សាមគ្គីភាព និងការអធិដ្ឋាន។ 

អ្នកគ្រូធីតាបន្តថា «ដោយបញ្ហាកូវីដ១៩ យើងមិនអាចជុំគ្នាចំនួនច្រើនដូចមុន ហើយរយៈពេលក៏ខ្លីក្នុងការអប់រំ។ ខ្ញុំយល់ឃើញថា នៅក្នុងសម័យកូវីដ១៩នេះ កូនក្មេងនៅផ្ទះច្រើន មិនសូវទទួលបានការអប់រំដូចមុនទេ ដូច្នេះកម្មវិធីនេះពិតជាមានប្រយោជន៍ក្នុងការជួយដល់ក្មេងៗឱ្យទទួលបានការអប់រំខ្លះៗ ហើយក៏មានប្រយោជន៍ក្នុងព្រះសហគមន៍ដោយសង្ឃឹមថាអាចជួយក្មេងតាមរយៈកម្មវិធីដែលយើងអាចធ្វើបាន និងបត់បែនតាមកាលៈទេសៈ»។

ទិវាសិទ្ធិកុមារនេះ រៀបចំឡើងស្របតាមការណែនាំរបស់លោកអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ និងដោយមានការជំរុញ និងគាំទ្រដោយការិយាល័យយុវជន ជំទង់ និងកុមារនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានរយៈពេល៤សប្ដាហ៍ ដោយគិតចាប់ពីដើមខែរហូតដល់ចុងខែមិថុនា តាមរយៈមេកាយឫទ្ធិនឹងទៅអប់រំកុមារកាយឫទ្ធិតាមផ្ទះជារៀងរាល់ថ្ងៃ ដើម្បីលើកទឹកចិត្តកុមារ ក៏ដូចជានៅតាមព្រះសហគមន៍នីមួយៗ ព្រមទាំងចែកកញ្ចប់អនុស្សាវរីយ៍ដល់កុមារផងដែរ ប៉ុន្តែអនុវត្តតាមវិធានសុខាភិបាល។ 

លោកស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ និងកុមារ ធ្លាប់ឱ្យដឹងថា ឆ្នាំនេះការិយាល័យយើងបានរៀបចំយុទ្ធនាការសិទ្ធិកុមារ ដោយមានសម្ភារៈអប់រំដល់កុមារឱ្យមានការយល់ដឹងពីសិទ្ធិ និងសេរីភាពរបស់ក្នុងសង្គម។ ជាពិសេសចង់បង្ហាញពីការយកចិត្តទុកដាក់ពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញចំពោះកុមារ។ 

លោកសារឿនបានឱ្យដឹងទៀតថា អ្វីដែលសំខាន់ជាងនេះគឺចង់បញ្ជ្រាបកុមារ ឱ្យយល់ដឹងអំពីការអប់រំរបស់លោកអភិបាលអូលីវីយ៉េ នៅក្នុងបរិបទកូវីដ១៩នេះដោយផ្ដោតសំខាន់លើ៣ថែរក្សាគឺ៖ ការទទួលខុសត្រូវ សាមគ្គីភាព និងអធិដ្ឋាន។ លោកសារឿងបន្ថែមថា គោលបំណងរបស់យើងជារៀងរាល់ឆ្នាំ គឺធ្វើឡើងដើម្បីធ្វើយ៉ាងណាជួយឱ្យកុមារយល់ពីតម្លៃ និងសិទ្ធិធំៗរបស់ពួកគាត់ទាំង៤ច្បាស់ ព្រមទាំងឱ្យកុមារទទួលបានអំណរសប្បាយតាមរយៈការបង្កើតកម្មវិធីរបស់យើង៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email