​លោក​បូជាចារ្យកាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី

អស់​លោក​បូជាចារ្យ​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី  ដើម្បី​រំឭកពីតួនាទី​របស់​ខ្លួនជាបូជាចារ្យ ដោយ​មានពិធីបុណ្យអភិបូជារួមដោយ​លោក​អភិបាល​អូលីវី​យ៉េ ជ្មីត​ហស្លេ និង​តំណាង​បូជាចារ្យប្រធាន​មណ្ឌល​សកម្មភាព​ទាំង៩ ​នៃព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ចូលរួម​ជាមួយរួមនិង​​តំណាង​គ្រីស្ត​បរិស័ទតិចតួច និងមាន​​​ការ​ផ្សព្វ​ផ្ទាល់លើបណ្តាញសង្គម ​ចេញ​ពីព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ក្នុងឱកាស​អភិបូជា​ប្រសិទ្ធពរ​លើ​ប្រេង​ពិសិដ្ឋ កាលពីថ្ងៃទី២៨ ខែមិថុនានេះ។​

នៅក្នុង​ធម្មទេសនា​នៃ​ពិធី​បុណ្យ​អភិបូជានេះ លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​អូលីវីយ៉េ មាន​ប្រសាសន៍​ក្រើនរំឭក​​អស់​លោក​បូជាចារ្យ​ទាំងអស់ថា៖ បន្តិចទៀត យើងនឹងឆ្លើយអស់ពីដួងចិត្ត ដោយបំពេញកិច្ចការតាមព្រះជាម្ចាស់ និងស្ថានភាពកូវីដ១៩នាំឱ្យយើងស្ថិតនៅក្នុងស្ថានភាពមួយទៀត។ លោក​ថា ពេល​ខ្លះ​យើង​ថ្វាយ​អភិបូជាម្នាក់ឯង មិនមែនមានន័យថាយើងឯកោ ប៉ុន្តែជាពេលវេលាដើម្បីប្រមូលបទពិសោធ និង​គ្រីស្ត​បរិស័ទ​ថែមទៀត ដោយ​មាន​ពេល​វេលាស្រាវជ្រាវ និង​អាចទាក់ទងទៅ​គ្រីស្ត​បរិស័ទ​តាម​ទូរសព្ទ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​អភិបាល​បន្ត​ថា ដូច្នេះនៅក្នុងកូវីដ១៩នេះ យើងរកឃើញរបៀបថ្មីដើម្បីបម្រើព្រះជាម្ចាស់តាម​របៀបថ្មី។​ លោក​ថា កូវីដ១៩ ធ្វើឱ្យយើងយកពេលគិតថែមទៀតដើម្បីយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ អាជ្ញាធរដែនដី និងយកពេលរៀបចំផ្នែករដ្ឋបាលថែមទៀត និងយកចិត្តទុកដាក់ជាមួយកូនក្មេង ហើយ​ពិតមែននេះ​ជាពេលវេលាឱ្យយើងចូលយ៉ាងជ្រៅនៅក្នុងតួនាទីរបស់យើងជាអ្នកបម្រើ។ ពិតមែនជារបៀបផ្សេង ប៉ុន្តែចូលទៅក្នុងជីវិត បេសកកម្ម និងដួងចិត្តរបស់យើង នៅថ្ងៃនេះមិនមែនថ្ងៃស្អែក។ 

គង្វាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​ថ្លែង​លើក​ទឹក​ចិត្ត​ដល់​អស់​លោក​បូជាចារ្យ​ថា៖ ​បងប្អូនជាទីស្រឡាញ់! យើងបន្តធ្វើដំណើរ ជួនកាលយើងឈឺចិត្ត ជួនកាលយើងអស់សង្ឃឹម ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជំរុញយើងដើម្បីប្រកាសដំណឹងល្អដែលជាបេសកម្មរបស់យើង។

ក្រោយ​ពី​បញ្ចប់​ធម្មទេសនារួច អស់​លោក​បូជាចារ្យ​ទាំងអស់​ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​អភិបាល​អូលីវីយ៉េ បាន​ប្រកាស​អញ្ជើញ​អស់​លោក​បូជាចារ្យ​ទាំងអស់ទាំង​នៅក្នុង​ពិធី និង​នៅ​តាមព្រះសហគមន៍​នានានៅ​ក្នុង​តំបន់​រៀងៗខ្លួនតាមរយៈ​​បណ្ដាញ​ផ្សព្វផ្សាយសង្គម​ ឱ្យ​ប្រកាស​ពាក្យ​សច្ចាប្រណិធានរបស់​ខ្លួន​​ជាបូជាចារ្យសាជាថ្មីរួមជាមួយ​គ្នា ដោយ​​ការឆ្លើយ​បញ្ជាក់នូវសំណួរ​របស់​លោក​អភិបាល អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់​​ថា “បាទ! ខ្ញុំចង់”​​។

លោក​បូជាចារ្យ ហ្វេរណាន់ដូ អារាំងហ្គូ ប្រធាន​មណ្ឌល​សកម្មភាព​តាកែវមាន​ប្រសាសន៍ថា ការ​រំ​ឭក​ពាក្យ​សច្ចាប្រណិធាន​ជាបូជាចារ្យសាជាថ្មីជារៀង​រាល់ឆ្នាំនេះ ដើម្បី​ឆ្លើយ​តប​នឹង​បម្រើ​ប្រជាជន​របស់​ព្រះជាម្ចាស់​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​ឱ្យ និង​តាម​រយៈ​​អគ្គសញ្ញាដ៏​សំខាន់​នេះ យើង​នឹង​បន្តរួម​រស់រួមស្លាប់​ជាមួយ​ព្រះយេស៊ូ​គ្រីស្ត ដែល​ជា​បូជាចារ្យ​ដ៏​ពិត​ប្រកដ ហើយ​ជាសេចក្ដីពិត និង​ជាជីវិត ដែល​បាន​ត្រាស់​ហៅ​យើង​​ជា​បូជាចារ្យ​​និង​ចាត់​ឱ្យ​យើង​ទៅក្នុង​នាម​ព្រះជាម្ចាស់​ជាព្រះបិតា មិនមែន​ទៅ​ដោយ​ផ្ទាល់ខ្លួន​នោះទេ។ លោក​ថា ពិធីនេះ​រំឭក​យើងអំពីតួនាទី​នៃបូជាចារ្យ​ដែល​ជាអ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ ជា​បូជាចារ្យ​ដែល​ត្រូវ​បូជាជីវិត​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ និង​ត្រូវ​ស្រឡាញ់​បងប្អូន​ឯទៀតៗ​ឱ្យ​បាន​ដូច​ព្រះយេស៊ូ​ដែល​បាន​ស្រឡាញ់​យើងរាល់គ្នាដែរ។​

តាម​ប្រពៃណី​ព្រះសហគមន៍​កាតូលិក តែង​តែអញ្ជើញ​អស់​លោក​បូជាចារ្យ​ទាំងអស់​ឱ្យ​​ប្រារព្ធ​ពិធី​ប្រកាស​ពាក្យ​សច្ចាប្រណិធាន​សាជាថ្មី នៅក្នុងឱកាសតែមួយ​​ជាមួយនឹង​ពិធី​បុណ្យ​ប្រសិទ្ធពរលើប្រេង ដែល​តែង​តែ​ប្រារព្ធ​ពិធី​ប្រសិទ្ធពរលើ​ប្រេងពិសិដ្ឋទាំងនេះ​នៅ​ក្នុង​រដូវ​អប់រំ​ពិសេស​ ឬរដូវត្រណម មុន​ថ្ងៃបុណ្យ​ចម្លង​មួយសប្ដាហ៍ តាម​ប្រពៃណី​ព្រះសហគមន៍​កាតូលិកដោយ​មាន​លោក​អភិបាល​ទាំងបីភូមិភាគ​​ជាអ្នក​ប្រសិទ្ធពរ​។​ ដោយ​ឡែក​នៅក្នុង​ឆ្នាំ​នេះ​ព្រះសហគមន៍​កាតូលិកកម្ពុជា​បាន​លើក​ពេល​វេលាមក​ធ្វើ​នៅ​ថ្ងៃនេះ​វិញ ដោយសារ​ស្ថានភាព​នៃការរីករាល​ដាល​នៃជំងឺកូវីដ១៩បាន​ធ្វើ​ឱ្យ​ព្រះសហគមន៍​ត្រូវពន្យាពេល​នៃការ​ប្រារព្ធ​ពិធីនេះ​។

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email