អភិបូជា​បុណ្យ​សព​លោក​ឪពុក តូនី វីនដ្រាមីន ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ “គំរូ​របស់​លោក​ឪពុក តូនី វីនដ្រាមីន”

បងប្អូន​ជា​ទី​ស្រឡាញ់

នៅ​ថ្ងៃ​នេះ យើង​ថ្វាយ​អភិបូជា​បុណ្យ​សព​លោក​ឪពុក តូន វីនដ្រាមីន នៅ​ព្រះវិហារ​សន្ត​យ៉ូសែប ផ្សារតូច។ យើង​បាន​ធ្វើ​ម៉ោង ៣.០០​នាទី​រសៀល ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​ក៏​ដូច​ជា​មិត្ត​ភក្ត​របស់​លោក​ឪពុក​នៅ​ប្រទេស​អ៊ីតាលី​បាន​ចូល​រួម​ពី​ចម្ងាយ (នៅ​ប្រទេស​អ៊ីតាលី​ត្រូវ​នឹង​ម៉ោង ៩.០០​ព្រឹក) ដូច្នេះ​ជា​ពេល​វេលា​មួយ​ដើម្បី​ភ្ជាប់​ជា​មួយ​បង​ប្អូន​គាត់។

លោក​ឪពុក​ជា​ទី​ស្រឡាញ់ ក្រុម​គ្រួសារ បង​ប្អូន មិត្ត​ភក្ត​របស់​លោក​ឪពុក​នៅ​ប្រទេស​អ៊ីតាលី បង​ប្អូន​ជា​ទី​ស្រឡាញ់​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ការ​ជា​មួយ ដែល​បាន​ស្គាល់​លោក​ឪពុក តូនី ដែល​ភ្ជាប់​ជា​មួយ​លោក​ឪពុក​ជា​គ្រូ​គង្វាល ដែល​មាន​ចិត្ត​សប្បុរស​ដូច​ព្រះជាម្ចាស់។

នៅ​ថ្ងៃ​នេះ ជា​ពិសេស​ខ្ញុំ​សូម​អធិដ្ឋាន និង​នឹក​រលឹក​ដល់​ក្រុម​បង​ស្រី​នៃ​អ្នក​ម្តាយ​តេរេសា ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩១ ដោយសារ​វត្តមាន​របស់​លោក​ឪពុក តូនី។ តាម​ពិត​ប្រសិន​បើ​បង​ស្រី​ឥត​មាន​លោក​ឪពុក​ក៏​មក​មិន​បាន ព្រោះ​ថា​បង​ស្រី​ត្រូវ​ការ​មាន​អភិបូជា​ប្រចាំ​ថ្ងៃ។

ខ្ញុំ​នឹក​រលឹក​ដល់​បង​ស្រី ជា​ពិសេស​ក្រុម​គ្រួសារ​បង​ស្រី​សាឡេស៊ាន ក៏​ដូច​ជា​បង​ស្រី​កាម៉ែល ដែល​បាន​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត អគ្គ​សញ្ញា​លើក​លែង​ទោស ដោយសា​លោក​ឪពុក តូនី បាន​យក​ចិត្ត​ទុក​ដាក់​រហូត​ដល់​ពេល​វេលា​ចុង​ក្រោយ​របស់​គាត់ មុន​ពេល​លោក​ចូល​មន្ទីរ​ពេទ្យ​ក៏​លោក​បាន​ទៅ​ថ្វាយ​អភិបូជា​ឱ្យ​បង​ស្រី​យ៉ាង​ច្រើន។

នៅ​ពេល​នេះ ខ្ញុំ​អធិដ្ឋាន​និង​នឹក​រលឹក​ដល់​បង​ប្អូន​មួយ​ចំនួន​យ៉ាង​ធំ ដែល​បាន​ធ្វើ​ការ​ជា​មួយ​លោក​ឪពុក តូនី នៅ​ក្នុង​អង្គការ​មនុស្ស​លោក​ថ្មី។ ណែនាំ​ឱ្យ​មនុស្ស​យ៉ាង​ច្រើន ជា​ពិសេស​បង​ប្អូន​តូច​តាច​ដែល​សង្គម​ពូកែ​ភ្លេច រក​ឃើញ​សេចក្តី​សង្ឃឹម​ដ៏​ពិត​ប្រាកដ។

នៅ​ពេល​នេះ ខ្ញុំ​អធិដ្ឋាន​និង​នឹក​រលឹក​ដល់​ព្រះសហគមន៍​ដែល​លោក​ឪពុក តូនី បាន​បម្រើ ជា​ពិសេស​នៅ​ពេល​គាត់​ចូល​និវត្តន៍​បម្រើ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយ​ចិត្ត​អត់​ធ្មត់ ដោយ​សេចក្តី​ស្រឡាញ់ នៅ​ព្រះវិហារ​ពោធិ៍​ចិន​តុង។

ថ្ងៃ​នេះ​ខ្ញុំ​អធិដ្ឋាន​ពិសេស សម្រាប់​ព្រះសហគមន៍​នៅ​អំពៅព្រៃ​ដែល​បាន​ជួប​ព្រះយេស៊ូ​គ្រីស្ត ដែល​បាន​រីក​ចម្រើន​នៅ​ក្នុង​ជំនឿ​ដោយ​សារ​លោក​ឪពុក តូនី។ ខ្ញុំ​សូម​និយាយ​ដល់​ព្រះសហគមន៍​ថា “កុំ​ព្រួយ​បារម្ភ​លោក​ឪពុក តូនី អធិដ្ឋាន ខ្ញុំ​ក៏​អធិដ្ឋាន​ដែរ​ដើម្បី​ឱ្យ​យើង​បន្ត​យក​ចិត្ត​ទុក​ដាក់​តស៊ូ​សម្រាប់​ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក”។

ថ្ងៃ​នេះ ជា​ពិសេស​ខ្ញុំ​សូម​អធិដ្ឋាន​សម្រាប់​លោក​ឪពុក​ក្រុម​ភីមេ PIME ដោយ​បង្ហាញ​មិត្ត​ភាព ភាតរភាព។ ក្រុម​លោក​ឪពុក​ដែល​បាន​បាត់​លោក​តា បាត់​មិត្ត​ភក្ត និង​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​លោក​ឪពុក តូនី រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ដោយ​ថែរក្សា​លោក​ឪពុក តូនី ដូច​ជា​កូន ដូច​ជា​ឪពុក​បង្កើត សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​លោក​ឪពុក​ទាំង​អស់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​រសៀល​នេះ​យើង​ថ្វាយ​អភិបូជា​បុណ្យ​សព​លោក​ឪពុក តូនី ជា​ពេល​វេលា​មួយ ដែល​យើង​អធិដ្ឋាន​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​របស់​លោក​ឪពុក ដែល​លោក​ឪពុក​បាន​ផ្ញើ​ជូន​ដល់​ព្រះជាម្ចាស់ និង​មនុស្ស​តូច​តាច​នៅ​ប្រទេស​បង់ក្លាដេស និង​ប្រទេស​កម្ពុជា។

ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​របស់​លោក​ឪពុក និង​ដើម្បី​បង្ហាញ​អំពី​ជំនឿ​ដែល​ជា​ជំនឿ​របស់​លោក​ឪពុក​ដែរ អំពី​សេចក្តី​សង្ឃឹម​ដែល​ជា​សេចក្តី​សង្ឃឹម​របស់​លោក​ឪពុក​ទៅ​លើ​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

នៅ​ពេល​នេះ លោក​ឪពុក តូនី ដែល​បាន​តស៊ូ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​អស់​មួយ​ជីវិត​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​នៅ​ស្ថាន​បរម​សុខ។ ព្រះជាម្ចាស់​ដែល​លោក​ឪពុក​បាន​បម្រើ និង​ស្រឡាញ់ នៅ​ក្នុង​ជីវិត​ដែល​មាន​ផល​ផ្លែ​យ៉ាង​ច្រើន និង​នៅ​ក្នុង​ជីវិត​ដែល​លោក​ឪពុក​បាន​ដាក់​ខ្លួន​ជានិច្ច ដើម្បី​បម្រើ​បង​ប្អូន​ឯទៀតៗ។

ខ្ញុំ​សូម​អធិដ្ឋាន ដើម្បី​ឱ្យ​គំរូ​នៃ​ជីវិត​របស់​លោក​ឪពុក តូនី ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​បន្ត​ធ្វើ​ដំណើរ​លើ​ផែនដី​នេះ។ ពិត​មែន លោក​ឪពុក តូនី បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ច្រើន​លើ​ផែនដី​នេះ ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ធំ​ធេង។

នៅ​ពេល​នេះ​ខ្ញុំ​ជឿ​ថា​លោក​ឪពុក តូនី ដែល​ធ្លាប់​ជួប​អ្នក​ម្តាយ​តេរេសា​មួយ​ភ្លេត​នៅ​ប្រទេស​កម្ពុជា នៅ​ពេល​នេះ​លោក​ឪពុក​នឹង​ភ្ជាប់​ជា​មួយ​សន្តី​តេរេសា​នៅ​ឯ​ស្ថាន​បរម​សុខ​អស់​កល្ប​ជានិច្ច។ នៅ​ពេល​នេះ ទាំង​អ្នក​ម្តាយ​តេរេសា ទាំង​លោក​ឪពុក តូនី និយាយ​ដល់​យើង​ថា “ពិត​មែន​មនុស្ស​ទាំង​អស់​មិន​អាច​ធ្វើ​ការ​អស្ចារ្យ​នៅ​លើ​ផែនដី​នេះ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​យើង​អាច​ធ្វើ​ការងារ ឬ​ស្នាដៃ​ដ៏​តូច​តាច​ដែល​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ធំធេង”។ យើង​អធិដ្ឋាន​ផ្ញើ​វិញ្ញាណ​ក្ខន្ធ​របស់​លោក​ឪពុក តូនី វីនដ្រាមីន ទៅ​លើ​ព្រះជាម្ចាស់។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email