ថ្ងៃ​អាទិត្យ​ ទី០១​ ខែ​សីហា​ ឆ្នាំ​២០២១ -​ថ្ងៃ​សៅរ៍​ ទី០៧​ ខែសីហា​ ឆ្នាំ២០២១

ថ្ងៃ​អាទិត្យ​ ទី០១​ ខែ​សីហា​ ឆ្នាំ​២០២១ -​ថ្ងៃ​សៅរ៍​ ទី០៧​ ខែសីហា​ ឆ្នាំ២០២១ ទោះបី​នៅយេីងស្ថិតនៅក្រោមការរឹតបន្តឹងយ៉ាងតឹងរុឹង​ដោយសារកូវីដ១៩​ និងទោះបីជីវិតរបស់យេីងដូចជាមុនធម្មតា​ ក៏ប៉ុន្តែ​យេីងត្រូវតែបន្តទៅមុខ​។❤️💟💪

ថ្ងៃ​អាទិត្យ​ទី​០១​ ខែ​សីហា​ ខ្ញុំបានថ្វាយអភិបូជាសម្រាប់ភូមិភាគទាំងមូល​ ដូចខ្ញុំបានថ្វាយជារៀងរាល់ថ្ងៃអាទិត្យពីខែកុម្ភៈ​មកម្ល៉េះ​ ពីព្រះសហគមន៍សន្តីម៉ារីញញឹម​ តាកែវ។

ថ្ងៃ​ចន្ទ​ ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២១ ខ្ញុំ​បានជួយកិនស្រូវ​ ច្រូត​ស្រូវ​ខ្លះ​ និងសួរសុខទុក្ខនៅវត្ត​ និងភូមិសុខសាន្ត។

ថ្ងៃ​អង្គារ​ ទី០៣​ ខែសីហា​ បានឧបត្ថម្ភអំណោយដល់សាលាស្រុកត្រាំកក់​ ដោយសារគេបានបិទផ្សារ​ និង ២០០នាក់មានវិជ្ជមានកូវីដ១៩។

ថ្ងៃ​ពុធ​ ទី៤ ខែសីហា​ ឆ្នាំ​២០២១ ខ្ញុំ​បានទស្សនកិច្ចនៅចំការឋានសួគ៌​ និងជួយរៀបចំភោជនីយដ្ឋានថ្មី​ និងដាំដេីមឈេីហូបផ្លែខ្លះ​ និងក៏បានឆ្លៀតឱកាសដេីម្បីចូលរួមនៅក្នុងសិក្ខាសាលាអន្តរជាតិ​តាមហ្សូម​ ដែលរៀបចំឡេីងដោយវិទ្យាស្ដានសន្តប៉ូល​ ស្ដីអំពី​ ផលប៉ះពាល់នៃកូវីដ១៩លេីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

ថ្ងៃ​ព្រហស្បតិ៍​ ទី​០៥​ ខែសីហា​ ២០២១ ខ្ញុំ​បានចូលរួមតាមហ្សូមជាមួយបងស្រីសាឡេស៊ាន​ ដែលបានថ្វាយពាក្យសច្ចាដំបូងរបស់បងស្រី​ Charlene

ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​សីហា​ ឆ្នាំ​២០២១​ យេីងបានប្រជុំជាមួយការិយាល័យយុវជនតាមហ្សូម​ និងតំណាងយុវជនខ្លះ​ ដេីម្បីរៀបចំមហាសន្និបាតអនឡាញលេីកទី១​ ដែលត្រូវប្រព្រឹត្តឡេីងនៅខែកញ្ញា​ខាងមុខនេះ​ និងបានពិភាក្សា​ មានយោបល់ច្រេីន។

នៅពេលរសៀលខ្ញុំបានចូលរួមនៅក្នុងសិក្ខាសាលាជាមួយអាសុីជាង​ ១០ប្រទេសនៅនៅក្នុងចលនាអធិដ្ឋានសម្រាប់ប្រទេសមីយ៉ាន់ម៉ា​ យេីងបានចូលរួម​ ២៥នាក់ពីប្រទេសកម្ពុជានៅក្នុងចំណោមសមាជិក​ ១៥០នាក់។ 💖😌🙌🇰🇭 ពិតមែន​ ដោយការអធិដ្ឋាន​ យេីងអាចលេីកភ្នំពីកន្លែងមួយទៅកន្លែងមួយ។🙏😇
ដេីម្បីបញ្ចប់ថ្ងៃយេីងបានអធិដ្ឋានយេីងបានអធិដ្ឋានតេហ្សេដេីម្បីផ្ញេីជីវិត​ សេចក្ដី​សង្ឃឹម​ ការភ័យខ្លាចរបស់យេីងទៅលេីព្រះបិតារបស់យេីង។ 🙏🙏
😇សូមបងប្អូនថែរក្សាសុខភាព​! 💗
🙏សូមព្រះជាម្ចាស់ប្រទានពរ​ដល់បង​ប្អូន​! 🙏
+លោកអភិបាល​ អូលីវីយ៉េ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email