ថ្ងៃទី ៣ ខែកញ្ញា៖ ថ្ងៃត្រូវរំលឹកសន្តហ្គ្រេហ្គ័រ ដ៏ប្រសើរឧត្តម (St.Gregory the Great, 540-604) ជាអភិបាលនិង ជាគ្រូបាធ្យាយ។

= សន្តឧការី៖ ក្រុមចមៀងកូនក្មេង, អ្នកផ្តល់ការសិក្សា, តន្ត្រី, អ្នកដន្ធបទចម្រៀង, អ្នកចម្រៀង, អ្នកគ្រូ,
= សន្តហ្គ្រេហ្គ័រ ជាមនុស្សដែលគួរឲ្យសរសើរ ព្រោះលោកមានលក្ខណៈគួរឲ្យគោរពយ៉ាងខ្លាំង ក៏ប៉ុន្តែ ជាមនុស្ស គួរឲ្យស្រឡាញ់ដែរ។ ព្រះអង្គជាមនុស្សដែលមានលក្ខណៈល្អ គួរឲ្យសរសើរជាងបេសកកម្មរបស់ព្រះអង្គ ទៅទៀត ទោះបីលោកត្រូវគេនិរទេសនិងមានជំងឺ ក៏លោកអត់ធ្មត់ តស៊ូ ដោយមានគោលជំនឿយ៉ាងរឹងមាំ។
= ព្រះអង្គកើតប្រហែលឆ្នាំ ៥៤០ ក្នុងគ្រួសាររបស់ព្រឹទ្ធាចារ្យ ត្រកូលអាណាស៊ី។ ជាដំបូង លោកទទួល ការជ្រើសរើសជាមន្ត្រីរាជការរបស់ក្រុងរ៉ូម ក្រោយមកស្ម័គ្រចិត្តរស់នៅជាឥសី ព្រោះតែលោកស្រឡាញ់ ជីវិតស្មឹងស្មាធ។ លោកចូលចិត្តការរិះគិតអំពីរឿងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងព្រះគម្ពីរ។ ព្រះអង្គ ធ្លាប់ជាតំណាងរបស់សម្តេចប៉ាប ៦ ឆ្នាំ នៅក្នុងក្រុង កុង្សតាំងទីណូប្ល ដោយធ្វើជាឥសីនៅក្នុងរាជវាំង ក្រោយ មក លោកត្រឡប់មកក្រុងរ៉ូមវិញ ហើយទទួលកការជ្រើសរើសជាសម្តេចប៉ាប នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ៥៩០។
= សន្តហ្គ្រេហ្គ័រ បំពេញមុខងាររបស់លោកយ៉ាងពិតប្រាកដ។ គេហៅលោកថា ជាជនជាតិរ៉ូម៉ាំងចុងក្រោយ ដែលជាអ្នកគ្រប់គ្រងនិងទស្សនវិស័យឆ្ងាយ ហើយពោរពេញទៅដោយកំលាំង។ ព្រះអង្គព្យាយាមឆ្លើយតប នូវសេចក្តីត្រូវការរបស់អស់មនុស្ស ទាំងរឿងខាងសង្គម ទាំងរឿងខាងនយោបាយ។ លោកផ្តល់ជំនួយនិង ការពារ ជាពិសេសរឿងបញ្ហាផ្ទៃក្នុងព្រះសហគមន៍។ ព្រះអង្គចុះកិច្ចព្រមព្រៀង ជាមួយប្រទេសអាល្លឺម៉ង, អេស្ប៉ាញ, កល្លិយ៉ា(បារាំង), អាហ្វ្រិក និងអាណាចក្របៃសេនទីន។ ព្រះអង្គយកអាសា ជួយប្រទេសអ៊ីតាលី នៅពេលមានវិបត្តសេដ្ឋកិច្ច មានអាសន្នរោគ ទឹកជំនន់ ។ល។
= ព្រះអង្គបញ្ជូនសាសនទូតទៅប្រទេសអង់គ្លេស ហើយរៀបចំពិធីបុណ្យរ៉ូម៉ាំងឡើងវិញ ដោយលោកបង្រួប បង្រួមសៀវភៅពិធីបុណ្យបុរាណ ហើយបោះពុម្ពសាជាថ្មី។ លោកជំរុញឲ្យមានការនិពន្ធបទចម្រៀងក្នុង ពិធីបុណ្យជាច្រើន ឲ្យសមគួរនិងពិធីបុណ្យ ដែលយើងហៅថា “បទចម្រៀងក្រេគ័ររំាង”។
= សម្តេចប៉ាបហ្គ្រេហ្គ័រ ដ៏ប្រសើរឧត្តមនេះ ជាអ្នកស្មឹងស្មាធតាមរបៀបផ្ទាល់ខ្លួន ហើយសព្វថ្ងៃនេះ យើងឃើញថា ព្រះអង្គជាទេវវិទូផងដែរ ក្រោយមានការអានអត្ថបទទាំងប៉ុន្មានរបស់លោកហើយ ព្រះអង្គមានឥទ្ធិពលច្រើន ចំពោះមនុស្សសម័យកណ្តាល។ ព្រះអង្គជាគ្រូបាធ្យាយដ៏សំខាន់មួយរូប ក្នុងចំណោមគ្រូបាធ្យាយរបស់ ព្រះសហគមន៍ខាងលិច ឬព្រះសហគមន៍ឡាតាំងទាំង ៤ ព្រោះលោកសរសេរសៀវភៅជាច្រើន ជាពិសេស អត្ថបទទាក់ទងនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់។
រិះគិត៖

  • នៅអំឡុងពេលដែលព្រះសហគមន៍កំពុងមានបញ្ហា សន្តហ្គ្រេហ្គ័រមានចិត្តស្រឡាញ់ព្រះសហគមន៍យ៉ាងខ្លាំង ដោយប្រើអស់កំលាំងកាយចិត្ត ដើម្បីបង្រួបបង្រួមព្រះសហគមន៍ និងការពារព្រះសហគមន៍ដែល។ តើយើងធ្លាប់ ជួយការពារព្រះសហគមន៍ ឬជួយដកស្រាយបញ្ហាមួយចំនួនតាមសមត្ថភាពរៀងៗខ្លួនរបស់យើងឬទេ?។
    ប្រភព÷ សន្តបុគ្គលនិងព្រះបន្ទូល Saints and Word of God
Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email