គ្រីស្តសាសនានិងពុទ្ធសាសនា ថ្លែងសាររួមគ្នាក្នុងទិវាសន្តិភាពអន្តរជាតិ លើកទី១៩

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអូលីវីយ៉េ ជ្មីតអ៊ីស្លែរ រួមជាមួយព្រះចៅអធិការវត្តអង្គមន្ត្រី ព្រះអង្គ ង៉ែត ចម្រើន បានរៀបចំវីដេអូរួមគ្នាមួយនៅវត្ដអង្គមន្ត្រី និងនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ លើកទី១៩ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដែលជានិមិត្តសញ្ញាបង្ហាញអំពីសុខដុមរមនារវាងសាសនា និងសាសនានៅប្រទេសកម្ពុជា។ 

ព្រះតេជគុណ ង៉ែត ចម្រើន បានមានថេរដីកាតាមរយៈវីដេអូនេះ ពីទិវាសន្តិភាពនេះថា ៖ «ថ្ងៃនេះយើងបានជួបគ្នារវាងព្រះពុទ្ធសាសនា និងគ្រីស្តសាសនានិយាយពីសន្តិភាព និងពីសេចក្ដីសុខផ្លូវចិត្ត»។ 

ព្រះតេជគុណ ង៉ែត ចម្រើន បានធ្វើការពន្យល់ថា នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គបានសម្ដែង សុខោពុទ្ធា នមុបាទោ ការកើតឡើងនៃព្រះសម្មាសម្ពុទ្ធ ការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធនាំឱ្យនាំមកនូវសេចក្ដីសុខ។ សុខោ សុធម្មសវណំ បានសម្ដែងនូវព្រះធម៌ការបានស្ដាប់នូវព្រះធម៌នាំមកឱ្យនូវសេចក្ដីសុខ។ សង្ឃសាមគ្គីសាមគ្គាណំ តបោសុខោ ការព្រមព្រៀងគ្នា ការសាមគ្គីគ្នាជាពួកជាក្រុម ដូចក្នុងថ្ងៃនេះរវាងព្រះពុទ្ធសាសនានិងគ្រីស្តសាសនា បង្កើតបានសេចក្ដីសុខ។ 

ជាការឆ្លើយតបនឹងទិវានេះ លោកអូលីវីយ៉េ ក៏បានមានប្រសាសន៍ និងលើកយកព្រះបន្ទូលព្រះយេស៊ូថា ៖ «ថ្ងៃនេះខ្ញុំសូមស្វាគមន៍បងប្អូនទាំងអស់នៅក្នុងទិវាសន្តិភាពអន្តរជាតិ ដែលជាពេលវេលាមួយដែលពិភពលោកកំពុងអធិដ្ឋាន ដើម្បីឱ្យអំពើហិង្សា ដើម្បីឱ្យសង្គ្រាមទៅឆ្ងាយពីយើង និងសម្រាប់យើងដែលជាគ្រីស្តបរិស័ទ យើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ»។
លោកអភិបាលរូបនេះ បានបញ្ជាក់ទៀតថា ៖ «ខ្ញុំទុកសេចក្ដីសុខសាន្តឱ្យអ្នករាល់គ្នា ខ្ញុំផ្តល់សេចក្ដីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឱ្យនេះមិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឱ្យទេ»។ 

លោកអូលីវីយ៉េ បានបន្តថា នេះជាពេលវេលាដើម្បីនឹកឃើញព្រះយេស៊ូយាងមក ដើម្បីឱ្យមនុស្សបង្កើតសេចក្ដីសុខនៅក្នុងដួងចិត្ត។ នៅពេលមនុស្សមានសេចក្ដីសុខសាន្តនៅក្នុងដួងចិត្ត ពួកគេអាចធ្វើដំណើរនៅក្នុងសង្គម អាចចែករំលែកសេចក្ដីសុខដល់បងប្អូនឯទៀតៗ នៅក្នុងក្រុមគ្រួសារ នៅកន្លែងដែលអ្នករាល់ធ្វើការ ឬនៅសាលារៀនជាដើម។ 

លោកបានមានប្រសាសន៍ថា ៖ «នៅថ្ងៃនេះដែរ យើងទាំងពីរអង្គបានជួបជុំគ្នា គឺយើងចង់បង្ហាញថាពិតមែននៅក្នុងជីវិតរបស់យើងជាអ្នកបួស សេចក្ដីសុខសាន្តជាអាទិភាព ហើយយើងចង់ណែនាំទាំងគ្រីស្តបរិស័ទនិងពុទ្ធបរិស័ទ ចូលនៅក្នុងជីវិតសុខដុមរមនាពោរពេញដោយសេចក្ដីសុខសាន្ត»។ 

នាទិវានេះផងដែរ បព្វជិតទាំងពីរអង្គ បានផ្ញើសារទៅកាន់បរិស័ទទាំងឡាយ តាមរបៀបសាសនារៀងៗខ្លួន សូមឱ្យប្រជាពលរដ្ឋខ្មែរទូទាំងកម្ពុជរដ្ឋជួបតែសេចក្ដីសុខសាន្ត និងសូមឱ្យមនុស្សគ្រប់រូបយកចិត្តទុកដាក់ដើម្បីកសាងសេចក្ដីសុខដើម្បីឈ្នះមេរោគកូវីដ១៩៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email