អភិបូជា​សន្ត​មីកាអែល កាព្រីអែល និង​រ៉ាហ្វាអែល ជា​អគ្គ​ទេវ​ទូត ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ “ទេវ​ទូត​បាន​ជួយ​ថែរក្សា​យើង”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ដែល​ព្រះសហគមន៍​ឱ្យ​យើង​គោរព​អគ្គ​ទេវ​ទូត​ដែល​មាន សន្ត​មីកាអែល ដែល​ជា​ស្តេច​នៃ​ទេវ​ទូត​ទាំង​ឡាយ។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ មីកាអែល​ដែល​បាន​យក​ឈ្នះ​មារ​សាតាំង​ឱ្យ​ចេញ​ពី​ស្ថាន​បរម​សុខ ដើម្បី​ឱ្យ​មារ​សាតាំង​ឈប់​រំខាន​មនុស្ស​លោក និង​ណែនាំ​ឱ្យ​មនុស្ស​វង្វេង​ត​ទៅ​ទៀត។

ថ្ងៃ​នេះ​យើង​គោរព​សន្ត​កាព្រីអែល ដែល​ជា​អគ្គ​ទេវ​ទូត​របស់​ព្រះជាម្ចាស់ ដោយ​បាន​ណែនាំ​ព្រះបន្ទូល​របស់​ព្រះអង្គ។ ជា​ពិសេស​ដល់​ព្រះនាង​ម៉ារី ឱ្យ​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ឱ្យ​ធ្វើ​ជា​មាតា​របស់​ព្រះយេស៊ូ។

យើង​មាន​សន្ត​រ៉ាហ្វាអែល ដែល​ជា​អគ្គ​ទេវ​ទូត​មួយ​រូប​ដែល​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​ជា​ព្រះអង្គ​ម្ចាស់​នៃ​ក្រុម​ទេវ​ទូត​ទាំង​ឡាយ។

ដូច្នេះ ថ្ងៃ​នេះ​យើង​មើល​ឃើញ​ថា​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ស្គាល់​ដល់​ក្រុម​ទេវ​ទូត ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឱ្យ​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​មាន​ពួក​ទេវ​ទូត​របស់​ព្រះជាម្ចាស់​ចុះ​ឡើង​ពី​លើ​បុត្រ​មនុស្ស”។ នៅ​ក្នុង​ប្រពៃណី​កាតូលិក ទេវ​ទូត​បាន​ជួយ​ថែរក្សា​ការពារ​យើង រៀងៗ​ខ្លួន​យើង​មាន​ទេវ​ទូត​មួយ​រូប​ដែល​ការពារ​ថែរក្សា​យើង​។ នៅ​ក្នុង​ចំណោម​មីកាអែល កាព្រីអែល និង​រ៉ាហ្វាអែល ជា​ទេវ​ទូត​ដែល​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឱ្យ​យើង​ស្តាប់​ឮ ដើម្បី​ឱ្យ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ម្ចាស់​ជានិច្ច។

ដូច្នេះ ថ្ងៃ​នេះ​យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​ក្រុម​ទេវទូត ជា​ពិសេស​មីកាអែល កាព្រីអែល និង​រ៉ាហ្វាអែល ថែរក្សា​ជីវិត​របស់​យើង ថែរក្សា​ពិភព​របស់​យើង។ ឱ្យ​យើង​រួម​គ្នា​យក​ឈ្នះ​សង្រ្គាម យក​ឈ្នះ​អំពើ​អាក្រក់ ជា​ពិសេស​យក​ឈ្នះ​ជំងឺ​កូវីដ-១៩ ដើម្បី​ឱ្យ​ជីវិត​របស់​យើង​អាច​ទៅ​ជា​ជីវិត​ដែល​ពោរ​ពេញ​ដោយ​សិរី​រុងរឿង​នៅ​ក្នុង​ពន្លឺ​របស់​ព្រះយេស៊ូ​គ្រីស្ត។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email