ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ

ដោយ​សារ​កូវីដ​១៩​ព្រះសហគមន៍​នានា​បាន​ផ្អាក​សកម្ម​ភាព ក្នុង​ព្រះវិហារ​សូម្បីតែ​ពិធី​បុណ្យ​អភិបូជា​ប្រចាំ​ថ្ងៃនិង​ប្រចាំ​ថ្ងៃអាទិត្យ។ កម្មវិធី​អប់រំជំនឿ​ដែល​ធ្វើឡើង​ប្រចាំ​សប្តាហ៍​ក៏​ត្រូវ​បញ្ឈប់​មួយ​រយៈ ប៉ុន្តែ​ក្នុងពេលថ្មីៗព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន​ ក្នុង​រាជធានីភ្នំពេញ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ ដើម្បី​បើក​កម្មវិធី​អប់រំជំនឿ​ឡើងវិញ។

នៅក្នុងកិច្ចប្រជុំនេះដូនជី តេរេសា អេង សានី និងក្រុមគ្រូអប់រំជំនឿលើកបង្ហាញចំណាប់អារម្មណ៍ផ្សេងៗនៅក្នុងពេលដែលមានវិបត្តិកូវីដ 19 និងផលពិបាកនៅក្នុងការបង្រៀនសិស្សអប់រំជំនឿ។

នៅក្នុងពេលជាមួយគ្នានោះដែរលោកបូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ អ្នកទទួល​ខុសត្រូវ​ព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន បានផ្ដល់អនុសាសន៍អំពីការចែកក្រុមដើម្បីបង្រៀន ដោយផ្តោតទៅលើអគ្គសញ្ញាចំនួន​ពីរគឺអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស។

សម្រាប់ក្រុមអប់រំជំនឿនេះគឺចែកជាបួនក្រុមដូចឆ្នាំមុនៗដដែល មាន ក្រុម​កុមារ​អាយុ​ក្រោម​១២ឆ្ន ក្រុមជំទង់ ពន្លថ្មី និងអគ្គសញ្ញា។ ក្នុងអំឡុង​ពេលនេះ ព្រះសហគមន៍​បាន​ប្រកាស​ដល់​អាណាព្យាបាល​និង​ឪពុកម្តាយ​កុមារ​និង​សិស្ស​ដែលមាន​បំណង​ចង់​បន្ត​រៀន​អប់រំជំនឿ អាច​មក​ជួប​ជាមួយ​លោកបូជាចារ្យ​ឬ​ដូនជី ដើម្បី​ចុះ​ឈ្មោះ​ចូលរៀន។

ក្នុង​ថ្ងៃ​ប្រជុំ​ទី​៣០​ ខែ​តុលា​នេះ ក្រុម​អ្នកទទួល​អប់រំ​ជំនឿ មិន​ទាន់​សម្រេច​បើក​កម្មវិធី​សិក្សា​ក្នុង​ថ្ងៃណា​នោះទេ ដោយ​នឹង​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​លាស់ ដោយមានកំណត់ចំនួនសិស្សច្បាស់លាស់ដើម្បីចែកជាក្រុមតាម​ថ្នាក់រៀន​នីមួយៗ។

លើសពីនេះលោកបូជាចារ្យដាមីញ៉ាំង រួមជាមួយដូនជីសានី បានថ្លែងអំណរគុណ និងជួយលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូអប់រំជំនឿដែលបានស្ម័គ្រចិត្តបង្រៀនដោយស្នើឱ្យមានការចូលរួមរបស់បងប្អូនគ្រីស្តបរិស័ទនិងកូនសិស្សអប់រំជំនឿក្នុងការលើកទឹកចិត្តពួកគាត់ និងអនុវត្តវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ ការពារជាពិសេសនៅក្នុងពេលអភិបូជាទាំងសិស្សអប់រំជំនឿ និងគ្រីស្តបរិស័ទ ត្រូវតែបំពេញលេខទំនាក់ទំនង និងឈ្មោះដើម្បីដឹងអំពីចំនួននិង​អាស័យដ្ឋានទំនាក់ទំនង។ វិធីនេះ នឹង​អនុវត្ត​សម្រាប់​គ្រប់​កម្មវិធី​នៅ​ក្នុង​ព្រះវិហារ​ ទាំងកម្មវិធីអប់រំជំនឿ អភិបូជា នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ក៏ដូចជាកម្មវិធីផ្សេងៗរបស់ព្រះសហគមន៍ផងដែរ៕

ដោយ៖ សាខន ស៊ីម៉ូន

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email